(ភ្នំពេញ)៖ តំណាងចែកចាយហ្គែនខ្សែរភ្លើង៦០នាក់ប្រចាំតំបន់រាជធានីភ្នំពេញ របស់ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ បានមកទស្សនាផ្ទាល់សង្វាក់ផលិតកម្ម នៃរោងចក្រផលិតទុយោរបស់ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ ដែលមានទីតាំងស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញកាលពីកន្លងទៅថ្មីៗនេះ។

អ្នកជំនាញផលិតទុយោនៃក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ បានបង្ហាញពីសង្វាក់ផលិតកម្ម ក៏ដូចជាចំណេះដឹងផ្សេងៗដែលទាក់ទងនឹងផលិតផលហ្គែនខ្សែរភ្លើង ដើម្បីឲ្យតំណាងចែកចាយរបស់ខ្លួន បានយល់កាន់ច្បាស់ពីផលិតផល ក៏ដូចជាគុណភាពផលិតរបស់ក្រុមហ៊ុនជីប ម៉ុង និងដើម្បីឆ្លើយតបនឹងតំរូវការទីផ្សារឲ្យបានទាន់ពេលវេលា។

ហ្គែនខ្សែរភ្លើងរបស់ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ ត្រូវបានផលិតឡើងក្នុងស្រុក ដោយក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ ដែលជាក្រុមហ៊ុនឈានមុខមួយក្នុងការផលិត និងផ្គត់ផ្គង់ប៉េតុងលាយស្រេច ក្បឿង និងទុយោគ្រប់ប្រភេទ។

រាល់ផលិតផលទាំងអស់របស់ ក្រុមហ៊ុនជីប ម៉ុង អ៊ីនដាស្រ្ទីស៍ ដែលរួមមានផលិតផលហ្គែនខ្សែរភ្លើងដែរនោះ ត្រូវបានផលិតឡើងដោយប្រើប្រាស់ វត្ថុធាតុដើមដ៏ល្អឥតខ្ចោះ ដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយរបស់អ៊ីតាលី។

ក្នុងឱកាសនៃការទស្សនារោងចក្រផលិតទុយោរបស់ក្រុមហ៊ុនក្រុមហ៊ុន ជីប ម៉ុង តំណាងចែកចាយទាំងអស់ ប្រចាំតំបន់រាជធានីភ្នំពេញ ក៏បានទទួលនូវការបញ្ចុះតម្លៃពិសេសសម្រាប់ផលិតហ្គែនខ្សែរភ្លើង និងការទទួលពិសាអាហារពេលល្ងាចប្រកបដោយភាពកក់ក្តៅ៕