(ភ្នំពេញ)៖ ទស្សនាការសម្តែងសិល្បៈ ដោយផ្ទាល់ដ៏អស្ចារ្យជាមួយគ្នា ដើម្បីចូលរួមអបអរក្នុងទិវា នៃក្តីស្រឡាញ់ក្នុងខែកុម្ភៈនេះ សាលមហោស្រព NABA នៅណាហ្គាទី២ នឹងផ្តល់ជូននូវការសម្តែងសិល្បៈនៃ «ដំណើររឿងស្នេហា» បែបសហសម័យដ៏ប្លែកឥតគិតថ្លៃ សម្រាប់គ្រប់វ័យ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២ កុម្ភៈ រហូតដល់ថ្ងៃទី៣ មីនា ពីរៀងរាល់ថ្ងៃព្រហស្បតិ៍ ដល់អាទិត្យ ចាប់ពីម៉ោង៨យប់។

ការសម្តែងរយៈពេល៤៥នាទីនេះ រួមមានការចាក់ភ្លេងដ៏ពីរោះ និងការរាំដ៏រស់រវើក ដែលផ្តល់ជូនដោយអ្នកសម្តែងជាតិ និងអន្តរជាតិ អមដោយការបញ្ចាំងភ្លើងដ៏មហស្ចារ្យ នៅក្នុងសាលមហោស្រពបច្ចេកវិទ្យាវីដេអូ 3D mapping ដំបូងគេបង្អស់ ក្នុងប្រទេសកម្ពុជា។ ត្រៀមខ្លួនទទួលយកនូវអារម្មណ៍ ដ៏រភើបញាប់ញ័រមិនអាចបំភ្លេចបាន ជាមួយការសម្តែងរបស់លោក Justin និង Cherry។

មុនទៅទស្សនាការសម្តែងសិល្បៈ ពុកម៉ែបងប្អូន អាចទៅពិសាអាហារប៊ុហ្វេអន្តរជាតិ ដែលមានច្រើនមុខជាងគេ ក្នុងរាជធានីភ្នំពេញ ចាប់ពីម៉ោង០៥៖៣០ល្ងាច នៅភោជនីយដ្ឋានប្រណីត 2Pangea ដែលមានទីតាំង នៅជាប់សាលមហោស្រព NABA។

សូមនាំក្រុមគ្រួសារ និងគូស្នេហ៍របស់អ្នកមកជាមួយផង ខណៈរាល់អ្នកញ៉ាំទី២ បង់ត្រឹមតែ៨ដុល្លារប៉ុណ្ណោះ។ រីករាយពិសាតាមចិត្ត! ជម្រើសមួយទៀត អ្នកអាចទៅពិសាប៊ុហ្វេបង្អែម ម្នាក់១២ដុល្លារប៉ុណ្ណោះ។ ពិសាបង្អែម និងបង្កើនភាពជិតស្និទ្ធ ជាមួយក្រុមគ្រួសារ និងអ្នកជាទីស្រឡាញ់របស់អ្នកនៅណាហ្គាវើលដ៍។

សម្រាប់ការប្រារព្ធទិវា នៃក្តីស្រឡាញ់នៅថ្ងៃទី១៤ កុម្ភៈ សូមកក់ទុកជាមុន នៅភោជនីយដ្ឋានបារាំង Le Gourmet និងពិសាម្ហូបឈុតបារាំង ពេលល្ងាចក្នុងបរិយាកាសដ៏រ៉ូមែនទិក ២នាក់តម្លៃ៩៨ដុល្លារ ដែលមានបន្ថែម ជូននូវស្រា Prosecco ឥតគិតថ្លៃ។ អាហារពិសេសណែនាំដោយមេចុងភៅ រួមមានសាច់គោអូស្ត្រាលីជាមួយថ្លើមក្ងាន ស៊ុបព្រាបថ្លា ជើងកង្កែបបំពង និងនំការ៉េមស្ត្របឺរីពិសេស។

ចំណែកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន អ្នកអាចនាំក្រុមគ្រួសារ និងអ្នកជាទីស្រឡាញ់របស់អ្នក មកពិសាម្ហូបឈុតពិសេសជុំគ្នា នៅភោជនីយដ្ឋានចិនប្រណីត របស់ណាហ្គាវើលដ៍ Fortune Palace និង Hall of Golden Chimes។ មិនតែប៉ុណ្ណោះ អ្នកអាចទិញនំនាំលាភផងដែរ ដូចជា៖ នំម្សៅអង្ករដំណើបបែបក្លាស៊ីក និងនំស្រួយជាច្រើនជម្រើស សម្រាប់ធ្វើជាអំណោយសម្រាប់គ្រប់គ្នា។

ជាចុងក្រោយ សូមកុំភ្លេចថតរូប ជាមួយទេវតាទ្រព្យ និងម៉ាស់ស្កត់ទុកជាអនុស្សាវរីយ៍ ដែលពួកគាត់នឹងដើរជូនពរពេញក្នុងអាគារ និងផ្តល់អាំងប៉ាវដល់ភ្ញៀវ ជារៀងរាល់ថ្ងៃចាប់ពីម៉ោង៦ល្ងាច។ ពួកគាត់ នឹងចូលរួម សម្តែងសិល្បៈអបអរបុណ្យចូលឆ្នាំចិនផងដែរ ចាប់ពីម៉ោង១០យប់ រៀងរាល់ថ្ងៃ នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍៕

ទទួលសំបុត្រចូលទស្សនា ការសម្តែងសិល្បៈនៃដំណើររឿងស្នេហាបែបសហសម័យ ឥតគិតថ្លៃ នៅសាលមហោស្រព NABA ណាហ្គាទី ២

ការសម្តែងសិល្បៈនៃដំណើររឿងស្នេហាដ៏ផ្អែមល្ហែម ផ្តល់ដោយអ្នកសម្តែងជាតិ និងអន្តរជាតិ

ពិសាម្ហូបបារាំងក្នុងបរិយាកាសដ៏រ៉ូមែនទិក នៅភោជនីយដ្ឋាន Le Gourmet នៅណាហ្គាវើលដ៍

រីករាយពិសាម្ហូបចិនរសជាតិដើមនៅភោជនីយដ្ឋានចិនប្រណីតទាំងពីរនៅណាហ្គាវើលដ៍