
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
ពលរដ្ឋជិត២០០គ្រួសារ នៅខេត្តកោះកុង ទទួលបានដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាល
30-01-2019 11:56
(កោះកុង)៖ ប្រជាពលរដ្ឋចំនួន១៨៤គ្រួសារ រស់នៅភូមិព្រែស្មាច់ ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង បានទទួលដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាល ក្រោយមានផលប៉ះពាល់ ជាមួយក្រុមហ៊ុន «យូញៀន» ជាយូរឆ្នាំមកនោះ។
លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកោះកុង នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះថា ដីសម្បទានរបស់រាជរដ្ឋាភិបាល ដែលប្រគល់ជូនពួកគាត់ បានធ្វើការឈូសឆាយផ្លូវ ជូនពួកគាត់រួចរាល់អស់ហើយ នៅតែធ្វើការចាប់ឆ្នោត ដើម្បីទទួលដីប័ណ្ណជាកម្មសិទ្ធិតែប៉ុណ្ណោះ។
តំណាងប្រជាពលរដ្ឋ ទាំង១៨៤គ្រួសារ ក៏បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល ដែលបានផ្តល់គោលនយោបាយដីសម្បទាន ជូនពួកគាត់ទាំង១៨៤គ្រួសារ ដោយពួកគាត់មានក្តីសប្បាយរីករាយ ក្នុងការទទួលយក ដោយក្តីញញឹម៕