(ភ្នំពេញ)៖ កម្មករ-កម្មការិនីដែលបម្រើការងារនៅរោងចក្រ QMI ស្ថិតនៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល៥០នាក់ ក្នុងចំណោមកម្មករសរុបជាង៤ពាន់នាក់ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ បានដួលសន្លប់ជាបន្តបន្ទាប់ ដោយសារមកពីកម្មការិនីម្នាក់ មិនប្រយ័ត្នបានមុតចង្អុលដៃចេញឈាម ហើយកម្មករនៅជិតនោះបានឃើញ ក៏មានកាភិតភ័យក៏ដួលសន្លប់តតគ្នាផងដែរ។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានប្រាប់អង្គភាពព័ត៌មាន Fresh News។
បើតាមលោកស្នងការ ករណីខាងលើនេះ បណ្ដាលឲ្យមានកម្មករដួលសន្លប់តគ្នារហូតប្រហែល៥៥នាក់នេះ។ លោកថា មុនពេលកើតហេតុ មានកម្មការិនីម្នាក់ឈ្មោះ ទឿន ស្វិត នៅវេលាម៉ោង៧៖០០នាទី បានចូលមកជូតម៉ាស៊ីន ហើយដោយមិនប្រយ័ត្ន ក៏មុតចង្អុលដៃ ពេលនោះមានកម្មការិនីនៅជិតនោះ ឃើញមានឈាម ក៏មានការភិតភ័យក៏ដួលសន្លប់តតគ្នា។
យ៉ាងណាក៏ដោយ ក្រោយមានហេតុការណ៍នេះកើតឡើងភ្លាម សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យជាបន្តបន្ទាប់ផងដែរ៕