(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិ ជំរុញចលនា ភូមិមួយផលិតផលមួយ បានផ្ញើសាររំលែកមរណទុក្ខចំពោះគ្រួសារសពលោក ជូ យិនស៊ីម រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលលោកបានទទួលមរណភាព ក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធ នៅវេលាម៉ោង១៖៤៥នាទីរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ។
ខាងក្រោមនេះ ជាសាររំលែកមរណទុក្ខរបស់ ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី ដែលបានផ្ញើជូនគ្រួសារសព លោក ជូ យិនស៊ីម៖