(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ នឹងអនុញ្ញាតឲ្យលោក ឡ ស៊ូកាង ( Luo Shugang) រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
តាមការគ្រោងទុក ជំនួបនេះនឹងធ្វើឡើងនៅវេលាម៉ោង៩៖០០នាទីព្រឹក នាវិមានសន្តិភាព ហើយបញ្ហាសំខាន់ៗ ត្រូវបានគេរំពឹងថា នឹងលើកយកមកពិភាក្សា ជាពិសេស គឺវិស័យវប្បធម៌ និងទេសចរណ៍ រវាងប្រទេសទាំងពីរ (កម្ពុជា-ចិន)។
លទ្ធផលនៃជំនួបយ៉ាងណានោះ នឹងចេញផ្សាយជូននៅពេលបញ្ចប់ជំនួប៕