(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ បានចាត់ឲ្យក្រុមការងារ ចុះរៀបចំពិធីសូត្រមន្ដ និងក្រុងពាលីសាងសង់ផ្ទះ២ខ្នង ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រធានសមាគម ជូនគ្រួសារអតីតយុទ្ធជនចំនួន០២គ្រួសារ។
ប្រធានសមាគមខេត្ត បានចាត់ឲ្យលោកវរសេនីយ៍ឯក ប៉ាក ជាតិ ប្រធានស.អ.ក ស្រុកស្ទឹងត្រង់ និងលោកវរសេនីយ៍ឯក ឯក ប៉ាន់ដន ប្រធានស.អ.ក ស្រុកកំពង់សៀម និងមានការចូលរួមពី លោកប្រធាន អនុប្រធាន ស.អ.ក ព្រមទាំងសមាជិក សមាជិកាពាក់ព័ន្ធក្នុងស្រុកស្ទឹងត្រង់ និងស្រុកកំពង់សៀមជាច្រើនរូបទៀតផងដែរ។
គ្រួសារអតីតយុទ្ធជនទី១៖ឈ្មោះ រឿន សំអឿន ភេទប្រុស មុខសញ្ញាពិកា អត្តលេខ HA89001796 នៅភូមិល្វា ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងទី២៖ឈ្មោះ ព្រុំ ហាន ភេទប្រុស អាយុ៥៦ឆ្នាំ មុខសញ្ញាពិកា នៅភូមិអំពិលលេី ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕