Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យបង្កើតស្រុកតាលោសែនជ័យមួយទៀត នៅក្នុងទឹកដីខេត្តពោធិ៍សាត់

29-01-2019 18:27

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ដើម្បីបង្កើតស្រុកតាលោសែនជ័យមួយទៀត នៅក្នុងទឹកដីខេត្តពោធិ៍សាត់។ នេះបើតាមអនុក្រឹត្យចេញដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។

ស្រុកតាលោសែនជ័យ ដែលរាជរដ្ឋាភិបាលទើបបង្កើតនេះ មានឃុំចំនួន០២ ក្នុងនោះមានឃុំតាលោ ដែលកាត់ចេញពីស្រុកបាកាន និងឃុំផ្ទះរុង ដែលកាត់ចេញពីស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានកាត់យកភូមិចំនួន២ គឺភូមិកោះស្វាយ និងភូមិកោះវត្តពីឃុំខ្នារទទឹង នៃស្រុកបាកានឱ្យមកនៅក្នុងឃុំតាលោ នៃស្រុកតាលោសែនជ័យផងដែរ។ ដោយឡែកទីតាំងសាលាស្រុក គឺស្ថិតនៅឃុំផ្ទះរុង៕

ខាងក្រោមនេះជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា៖