(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៥,៣២៤គ្រឿង រកឃើញល្មើសច្បាប់៩៦១គ្រឿង(ម៉ូតូ៨៩%) អប់រំ២៩១គ្រឿង និងផាកពិន័យ៦៧០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី២៩ ខែមករានេះ ត្រួតពិនិត្យរួមបានចំនួន៣,១២០គ្រឿង, អប់រំ២០៧គ្រឿង និងផាកពិន័យ៦៣៩គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៩ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១១៩,៧៥០គ្រឿង រកឃើញយានយន្តល្មើស១៩,៩០៣គ្រឿង(ម៉ូតូ៨០%) ក្នុងនោះអប់រំ៦,៣៥៩គ្រឿង និងផាកពិន័យ១៣,៥៤៤គ្រឿង៕