(ភ្នំពេញ)៖ Realestate.com.kh នឹងនាំមកជូននូវព្រឹត្តិការណ៍ពិព័រណ៍កាន់តែធំជាងមុន ដែលនេះជាព្រឹត្តិការណ៍ពិព័រណ៍លំនៅឋានកម្ពុជា២០១៩ នៅសាលពិព័រណ៍កោះពេជ្រ ដែលនឹងប្រព្រឹត្តិទៅ នៅក្នុងខែមេសា ថ្ងៃទី២៦-២៧ នាពេលខាងមុខនេះ។
ជាមួយគ្នានេះផងដែរ ក៏មានអ្នកដាក់តាំងបង្ហាញគម្រោងអភិវឌ្ឍន៍ នៅក្នុងពិព័រណ៍នេះ ប្រមាណ២០០ស្តង់ រួមមានអ្នកអភិវឌ្ឍន៍ខុនដូ អ្នកអភិវឌ្ឍន៍បុរី ភ្នាក់ងារអចលនទ្រព្យ និងក៏ដូចជាវិស័យ ដែលពាក់ព័ន្ធជាច្រើនរួមមាន៖ វិស័យធនាគារ ធានារ៉ាប់រ៉ង សំណង់គ្រឿងសិង្ហារឹម យានយន្ត -ល-។ នេះជាឱកាសដ៏ល្អក្នុងការជួបអ្នកទិញ និងអ្នកលក់ដ៏មានសក្តានុពលដោយផ្ទាល់ផងដែរ។
លើសពីនេះទៀត ក្នុងនាមជាភ្នាក់ងារអចលនទ្រព្យ ក៏អាចធ្វើការទំនាក់ទំនង ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ធំៗ ជាតិ និងអន្តរជាតិនៅក្នុងព្រឹត្តិការណ៍ដ៏ធំសម្បើមរបស់យើងទៀតផង។ Realestate.com.kh ស្វាគមន៍ភ្នាក់ងារ ទាំងអស់ដើម្បីចូលរួម និងបង្ហាញសក្តានុពលនៃក្រុមហ៊ុនរបស់ខ្លួន ទៅកាន់ម្ចាស់គម្រោងអភិវឌ្ឍន៍ និងសាធារណជនផងដែរ។
ចំណុចពិសេសរបស់កម្មវិធីនេះ គឺផ្តោតទៅលើគម្រោងលំនៅដ្ឋាន ចាប់ពីប្រភេទគម្រោងលំនៅដ្ឋាន ដែលមានតម្លៃសមរម្យ ទៅដល់គម្រោងលំនៅឋានប្រណិត។ មានអ្នកចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍លំនៅដ្ឋាន កម្ពុជា២០១៩ ជាង១០,០០០នាក់ ដែលភាគច្រើន ជាអ្នកដែលមានបំណងទិញផ្ទះ ដើម្បីបំពេញក្តីស្រម៉ៃ អ្នកខ្លះជាអ្នកដែលទិញផ្ទះលើកដំបូង ហើយក៏មានអ្នកដាក់តាំងបង្ហាញ គម្រោងដែលជាវិនិយោគិនជាតិ និងអន្តរជាតិ បានចូលរួមយ៉ាងច្រើនកុះករ។
ពិព័រណ៍នេះ ពិតជាបានពាំនាំឱកាសវិនិយោគដ៏ធំសម្បើម សម្រាប់វិនិយោគិន ក៏ដូចជា អ្នកដែលមានបំណងទិញផ្ទះ។ ពួកយើងរំពឹងថា មានការលក់អចលនទ្រព្យ នៅក្នុងព្រឹត្តិការណ៍នេះ ប្រមាណ២០លានដុល្លារ។
ការលក់ស្តង់ បានកំពុងតែចាប់ផ្តើមហើយ ហើយពួកយើងនឹងធ្វើការទំនាក់ទំនង លោកអ្នកក្នុងពេលឆាប់ៗនេះ ដើម្បីពន្យល់បន្ថែមអំពីពិព័រណ៍ដ៏អស្ចារ្យនេះ។ ស្តង់លក់ចាប់ពីតម្លៃ១,៥០០ដុល្លារតែប៉ុណ្ណោះ ហើយលោកអ្នក នឹងទទួលបាន អត្ថប្រយោជន៍តាមរយៈការធ្វើយុទ្ធនាការទីផ្សារ របស់យើងដោយផ្ទាល់។
ព្រឹត្តិការណ៍នេះ នឹងរៀបចំឡើងនៅថ្ងៃទី ២៦-២៧ ខែមេសា ដែលជាព្រឹត្តិការណ៍អចលនទ្រព្យដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា។ រួសរាន់ឡើង ចាប់ផ្តើមធ្វើការកក់ស្តង់ពីឥឡូវនេះ ដើម្បីធ្វើឲ្យមុខជំនួញ របស់អ្នកកាន់តែមានភាពជោគជ័យ។
សម្រាប់ការឧបត្ថម្ភ ឬការកក់កន្លែងតាំងពិព័រណ៍សូមទាក់ទង ភាសាខ្មែរ និងចិន៖ [email protected] ឬទូរសព្ទ (+855) 93 552 305 និង (+855) 78 637 323 និងអង់គ្លេស៖ [email protected] ឬទូរស័ព្ទ (+855) 12 599 669 និង (+855) 81 599 669៕