(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានចេញអនុក្រឹត្យស្ដីពី ការបង្កើតខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ ក្នុងនោះសង្កាត់ចំនួន៧ ត្រូវកាត់ចេញពីខណ្ឌចំការមន ដើម្បីបញ្ចូលក្នុងខណ្ឌបឹងកេងកង ដែលត្រូវបង្កើតថ្មីនេះ។

អនុក្រឹត្យរបស់សម្ដេចតេជោ​ ហ៊ុន សែន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ សង្កាត់ចំនួន៧ ដែលកាត់ចេញពីខណ្ឌចំការមននោះរួមមាន៖

*សង្កាត់បឹងកេងកងទី១
*សង្កាត់បឹងកេងកងទី២
*សង្កាត់បឹងកេងកងទី៣
*សង្កាត់អូឡាំពិច
*សង្កាត់ទំនប់ទឹក
*សង្កាត់ទួលស្វាយព្រៃទី១
និង*សង្កាត់ទួលស្វាយព្រៃទី២។

សម្រាប់​ទីតាំងសាលាខណ្ឌចំការមន ដែលស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ឲ្យសាលាខណ្ឌបឹងកេងកង។ រីឯ ទីតាំងខណ្ឌចំការមន ត្រូវស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់៕​​