(ភ្នំពេញ)៖ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ធនាគារ អ៊ឹមប៊ី ក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មធនាគារប្រកបដោយគុណភាពខ្ពស់ ដល់អតិថិជនធនាគារ នឹងបើកសម្ពោធការិយាល័យកណ្តាលថ្មីរបស់ខ្លួន នៅកម្ពុជា។

ដើម្បីឆ្លើយតបតាមតម្រូវការរបស់អតិថិជន អគារការិយាល័យកណ្តាលថ្មីនេះ និងផ្តល់នូវភាពងាយស្រួលជាមួយនិងគុណភាពសេវាកម្មកាន់តែប្រសើរ ជូនអតិថិជនឈានទៅពង្រើកវិសាលភាពចែកចាយសេវាកម្មធនាគារ ឲ្យកានតែធំទូលំទូលាយ។ ការិយាល័យកណ្តាលថ្មីនេះ ក៏ផ្តល់ជូននូវសេវាកម្មធនាគារពិសេស VIP សម្រាប់អតិថិជនរបស់ខ្លួន។

លោក Trinh Duc Cuong នាយកប្រតិបត្តិធនាគារ អ៊ឹមប៊ី ប្រចាំប្រទេសកម្ពុជា និងលោក Chai Wei Chhen ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឃីស្តូន ឌីវេឡុបម៊ិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួលអគារ រវាងធនាគារ អ៊ឹមប៊ី និងក្រុមហ៊ុន ឃីស្តូន ឌីវេឡុបម៊ិន ការិយាល័យកណ្តាលរបស់ធនាគារ អ៊ឹមប៊ី នឹងមានទីតាំងនៅអគារ ឃីស្តូន ឌីវេឡុបម៊ិន ផ្ទះលេខ146 មហាវិថីនរោត្តម សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានី ភ្នំពេញ។

ធនាគារ អ៊ឹមប៊ី គឺជាធនាគារបុត្រសម្ព័ន្ធរបស់ អ៊ឹមប៊ីគ្រុប នៅប្រទេសវៀតណាម។ នៅក្រោមស្លាកសញ្ញា ធនាគារ អ៊ឹមប៊ីកម្ពុជា ក៏ជាធនាគារដ៏រឹងមាំ ក្នុងការអភិវឌ្ឍសេវាកម្មធនាគារឌីជីថល ជាពិសេស សេវាធនាគារលើរបណ្តាញទូរគមនាគមន៍ ហើយធនាគារ អ៊ឹមប៊ី ក៏ជាធនាគារឈានមុខ ក្នុងការណែនាំ និងដាក់ឱ្យប្រើប្រាស់នូវប្រតិបត្តិការធនាគារ តាមរយៈទូរស័ព្ទដូចជា eMoney សម្រាប់អតិថិជន និងអាជីវកម្ម។

សេវាកម្មធនាគារ កម្ចីអេឡិចត្រូនិក និងសេវាកម្មផ្សេងៗទៀត ដូចជាគណនីប្រាក់សន្សំ និងគណនីបញ្ញើតាមពេលជាក់ស្តែង ប្រាក់សន្សំចល័តតាមទូរស័ព្ទដៃដំបូងបង្អស់នៅកម្ពុជា ប្រាក់កម្ចីទិញរថយន្ត ប្រាក់កម្ចីទិញផ្ទះ ប្រាក់កម្ចីអាជីវកម្ម សម្រាប់បុគ្គល សហគ្រាសធុនតូចនិងមធ្យម។

ធនាគារ អ៊ឹមប៊ី នៅកម្ពុជា បានបើកដំណើរការជាផ្លូវការនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១១ ហើយបច្ចុប្បន្ន ធនាគារ អ៊ឹមប៊ី មានទីតាំងស្ថិតនៅលេខ 439 ផ្លូវមហាវិថីមុនីវង្សនៅផ្លូវលេខ 214 សង្កាត់បឹងព្រលិតខណ្ឌ 7 មករារាជធានីភ្នំពេញ កម្ពុជា។

ធនាគារ អ៊ឹមប៊ី ក៏ជាធនាគារដ៏រឹងមាំ នៅក្នុងការអភិវឌ្ឍសេវាកម្មធនាគារទំនើប ជាពិសេស សេវាធនាគារ លើរបណ្ដាញទូរគមនាគមន៍ ហើយធនាគារ អ៊ឹមប៊ី ក៏ជាធនាគារឈានមុខ ក្នុងការណែនាំ និងដាក់ឱ្យប្រើប្រាស់នូវសេវាធនាគារតាមរយៈកម្មវិធីទូរស័ព្ទអេឡិចត្រូនិកដូចជា eMoney សម្រាប់អតិថិជននិងអាជីវកម្ម សេវាធនាគារ សេវាកម្មឥណទាន និងសេវាកម្មផ្សេងៗទៀត៕

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖
*លោក សេង លី ប្រធាន នាយកដ្ឋានធនាគារឌីជីថល៖ +855 88 8888 089
*លោក គីវ សារាង ប្រធាននាយកដ្ឋានទំនាក់ទំនងសាជីវកម្ម៖ 088 399 3456/098 296 668