(ភ្នំពេញ)៖ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំចិន និងថ្លែងអំណរគុណដល់អតិថិជន ដែលតែងតែគាំទ្រកន្លងមក ក្រុមហ៊ុនបានផ្ដល់ជូនកម្មវិធីប្រម៉ូសិនបញ្ចុះតម្លៃពិសេស ចាប់ពី ២,០០០-៤,០០០ដុល្លារ លើរថយន្ដម៉ូដែលថ្មីៗស៊េរី២០១៩ ទាំងបីម៉ូដែល។

រថយន្ដស៊េរីថ្មី ២០១៩ ចំនួន៣ម៉ូដែលនេះ ជាផលិតផលរបស់ប្រទេស កូរ៉េ ជាមួយបច្ចេកវិទ្យាអាល្លឺម៉ង់ រួមមាន៖

១៖ រថយន្ដ Rexton៖ ប៉ុង មួយ (2WD) តម្លៃ៥៥,៥០០ដុល្លារ, ប៉ុងពីរ ( 4WD) តម្លៃ ៥៩,៥០០ដុល្លារ មានពណ៌ខ្មៅ សរ ប្រផេះ និងទឹកប្រាក់ដ៏ស្រស់ស្អាត។ កាន់តែពិសេស ប្រភេទម៉ាស៊ីនឡាន Rexton នេះជាប្រភេទម៉ាស៊ីន (2.2) គឺប្រើបាស់ប្រេងម៉ាស៊ូត (2WD 8.3L/100km ), (4WD 8.6L/100km) ប្រអប់លេខអូតូមាន ៧លេខ។

២៖ Rexton Sports៖ ជាម៉ូឌែលមួយ ដែលមិនគ្រាន់តែជាឡាន Pick Up ធម្មតានោះទេ ប៉ុន្តែវាប្រភេទឡាន ស៊េរីថ្មី (SUT) ដែលផ្តោតទៅលើសុវត្ថិភាព ផាសុកភាព និង មានភាពងាយស្រួល ក្នុងការធ្វើដំណើរ ហើយក៏អាចដឹកទំនិញ ឬសម្ភារផ្សេងៗបានផងដែរ ។សម្រាប់តម្លៃ ប៉ុងមួយ (2WD) ៣៨,៥០០ដុល្លារ, ប៉ុងពីរ (4WD) តម្លៃ៤៥,៥០០ដុល្លារ មានពណ៌ឡានខ្មៅ សរ ទឹកប្រាក់ ខៀវ និងពណ៌ត្នោត ដ៏ប្រណិត ។ប្រភេទម៉ាស៊ីនឡាន Rexton Sports នេះ(2.2) គឺប្រើបាស់ប្រេងម៉ាស៊ូត (2WD 8.3L/100km ), (4WD 8.6L/100km ហើយប្រអប់លេខមាន ៦លេខអូតូ។

៣៖ Stavic៖ ជាប្រភេទឡាន MPV ១១កៅអី ដែលស្អាតទាន់សម័យ និងសន្សំសំចៃក្នុងការប្រើប្រាស់។ វាពិតជាសាកសមក្នុងការប្រើប្រាស់ជាលក្ខណៈគ្រួសារ។
តម្លៃរថយន្ដ ត្រឹមតែ ៤១,៨០០ដុល្លារតែប៉ុណ្ណោះ មាន៤ពណ៌ សរ ខ្មៅ ខៀវ និងពណ៌ប្រាក់។ ប្រភេទម៉ាស៊ីនឡាន Stavic នេះជាប្រភេទម៉ាស៊ីន (2.0) គឺប្រើបាស់ប្រេងម៉ាស៊ូត (8.3L/100Km) ប្រអប់លេខអូតូមាន៥លេខ។

រថយន្ដស៊េរីទំនើប២០១៩នេះ គ្រាន់តែដាក់បង្ហាញភ្លាម នៅផ្សារទំនើបអ៊ីអ៊ន១ កាលពីចុងសប្ដាហ៍នេះ គឺទទួលបានគាំទ្រខ្ពស់ ដោយភ្ញៀវសម្រេចចិត្ដទិញភ្លាមតែម្ដង ដោយជឿជាក់ជាមួយនឹងគុណភាព ភាពធន់មាំ ដ៏ប្រណិត និងតម្លៃសមរម្យ ។

លើសពីនោះ ក្នុងឱកាសដាក់បង្ហាញនៅផ្សារទំនើបអ៊ីអ៊ន១ កាលពីថ្ងៃទី ២៥-២៦-២៧ ខែមករានេះ ក៏មានប្រគំតន្ដ្រីដ៏សប្បាយរីករាយ ជាមួយកញ្ញា សុភ័ក្រ កុសុមា រួមទាំងមានការចែកកាដូ និងមានកម្មវិធីកំសាន្តសប្បាយៗ ដើម្បីឈ្នះរង្វាន់ជាច្រើន ក្រៅពីការបញ្ចុះតម្លៃពិសេស លើរថយន្ដស៊េរីទំនើបទាំងបីគ្រឿងនេះ។

សូមកុំឲ្យឱកាសដ៏ល្អនេះ កន្លងផុតទៅឲ្យសោះ!

ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ 095 456 888/ 098 456 888 ឬអញ្ជើញទៅកាន់ Showroom ៖ ផ្ទះលេខ116 រង្វង់មូលចោមចៅ កែងផ្លូវជាតិលេខ៣ រាជធានីភ្នំពេញ៕