(ភ្នំពេញ)៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ បញ្ជាក់ពីការរកឃើញម្ចាស់ជ័យលាភីកំពូលបីរូប ក្នុងកម្មវិធីប្រកួតប្រជែងជួញដូរភាគហ៊ុន លើកទី៣។
ម្ចាស់ជ័យលាភីទាំង៣រូបរួមមាន៖
១៖ លោក Tieng Chhnoeumទទួលបានអត្រាចំណេញ ២៤៧.៥១%
២៖ លោកស្រី Som Nyទទួលបានអត្រាចំណេញ ៩៤.៨២%
៣៖ លោក Lak Hongទទួលបានអត្រាចំណេញ ៩១.៩២%
CSX បានបញ្ជាក់ថា ជ័យលាភីកំពូលទាំងបីរូប ដែលចូលរួមប្រកួតប្រជែងយ៉ាងសកម្ម និងបានទទួល អត្រាចំណេញច្រើនជាងគេ។ ជ័យលាភីទាំងបីរូបនឹងទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន ៨,០០០,០០០រៀល, ៥,០០០,០០០រៀល, និង៣,០០០,០០០រៀល រួមជាមួយនឹងពានរង្វាន់ជ័យលាភីពី CSX ។
ក្រៅពីនេះ CSX ក៏នឹងមានរង្វាន់លើកទឹកចិត្តដល់ជ័យលាភីចំណាត់ថ្នាក់ ទី៤ ដល់ ទី៨ ក្នុងម្នាក់ៗ ចំនូន៥០០,០០០រៀល ដែលមានរាយនាមដូចខាងក្រោម៖
៤៖ លោក Chin Chan Daralyទទួលបានអត្រាចំណេញ ៩០.៥៧%
៥៖ លោក Chen Huashengទទួលបានអត្រាចំណេញ ៨៩.០១%
៦៖ លោក Siv Chandaraទទួលបានអត្រាចំណេញ ៨៦.០២%
៧៖លោកស្រី Ngeth Sereinaទទួលបានអត្រាចំណេញ ៨៥.៩០%
៨៖ លោក Chea Bora ទទួលបានអត្រាចំណេញ ៨៥.៦២%