(ភ្នំពេញ)៖ អត់ទាន់មានស្មាតហ្វូន Galax A7 ប្រើមែនទេ? ចឹងនៅឯអង់អីទៀត! ទាន់មានប្រម៉ូសិនពិសេស តោះទិញម្នាក់មួយទៅ! Galaxy A7 មានពណ៌ស្រស់ស្អាត រូបរាងវិញ ពិតជាសក្តិសមសម្រាប់យុវវ័យសម័យទំនើបក្នុងសតវត្ស៍ទី ២១ នេះណាស់។

បើនិយាយពីសមត្ថភាព គឺឡូយអស់ទាស់! មានស្មាតហ្វូនមួយនេះនៅក្នុងដៃ ប្រៀបបាននឹងមានកាមេរ៉ាមួយចឹងដែរ ធ្វើឲ្យការថតរូបរបស់អ្នក ដូចជាអ្នកជំនាញ។ លោកអ្នកចង់លេងហ្គេមអីក៏បាន ចង់ថតរូបស្ទីលអីក៏បានគឺឡូយខប់ៗតែម្តង!

ដើម្បីជាការតបស្នងសម្រាប់អតិថិជន ក៏ដូចជាឱកាសអបអរពិធីចូលឆ្នាំប្រពៃណីចិនខាងមុខនេះ ក្រុមហ៊ុមសាមសុង ផ្តល់ជូននូវការបញ្ចុះតម្លៃយ៉ាងពិសេស ៣៤៥ដុល្លារ មកត្រឹមតែ៣២៩ដុល្លារ រួមជាមួយនឹងការថែមជូន Samsung Power Bank ទំហំ 10,000mAh ភ្លាម! នេះគឺជាតម្លៃល្អឥតខ្ចោះមិនធ្លាប់មាន និងចំណេញច្រើនទៀតផង។

កម្មវិធីដ៏ពិសេសនេះ គឺចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ តែប៉ុណ្ណោះ!

សម្រាប់ Galaxy A7 មានការរចនារូបរាង គឺថាឡួយអស្ចារ្យតែម្តង និងផ្ចិតផ្ចង់បំផុត មានពណ៌ភ្លឺរលោងចែងចាំងនឹងទាន់សម័យ ប្រព័ន្ធស្កេនក្រយ៉ៅដៃ (Fingerprint Scanner) របស់ Galaxy A7 នេះគឺស្ថិតនៅចំហៀងផ្នែកខាងស្តាំងាយស្រួលក្នុងការកាន់ និងការស្កេនក្រយ៉ៅដៃបានលឿន រហ័សទាន់ចិត្ត និងសុវត្ថិភាពបំផុត។ Galaxy A7 ប្រើប្រាស់នូវកញ្ចក់ 2.5D នៅផ្នែកខាងក្រោយរឹងមាំក្នុងការប្រើប្រាស់ និងមិនងាយឆ្កូតនោះទេ។

Galaxy A7 មានថាមពលថ្មទំហំ 3300mAh ប្រើប្រាស់បានយូរអាចចាក់តន្រ្តីបានដល់ទៅ៤៨ម៉ោង រ៉េម 4GB និងម៉េមូរី 64GB ហើយអាចបន្ថែមនូវ microSD ទំហំដល់ទៅ 512GB ថែមទៀត។ វាប្រើប្រាស់នូវប្រព័ន្ធសំលេង Dolby Atmos គុណភាពសំលេងដូចចាក់បញ្ចាំងនៅក្នុងរោងកុន។ Galaxy A7 មានជម្រើស ៣ពណ៌ទាន់សម័យទាក់ទាញខ្លាំង គឺពណ៌ខៀវ មាស និងខ្មៅ។

ស្មាតហ្វូននេះមានអេក្រង់ស្ទីលថ្មីធំលាតកប់គែម 6.0” FHD+ Super AMOLED Infinity Display កាមេរ៉ាខាងក្រោយ ៣គ្រាប់ថតរូបភាពរស់រវើក ពន្លឺច្បាស់ត្រជាក់ភ្នែក៖ 5MP (f2.2) ជាប្រភេទ Depth Camera សម្រាប់ថតផ្ទៃខាងក្រោយព្រាលដាច់ស្អាតបំផុត ជាមួយនឹងមុខងារ Live Focus, 24MP F1.7 ជាប្រភេទ Main Camera មានសមត្ថភាពនៅក្នុងការថតរូបភាពបានច្បាស់ស្រស់ស្អាត និងប្លង់នៅទីងងឹត និង 8MP ជាប្រភេទ Ultra-Wide មានមុខងារថតប្លង់ទូលាយដល់ទៅ១២០ដឺក្រេ ដែលអ្នកនឹងទទួលបាននូវរូបភាពដ៏ស្រស់ស្អាតពេញចិត្តតែម្តង រួមជាមួយកាមេរ៉ាមុខ 24MP F2.0 សម្រាប់ថតរូបភាពស៊ែលហ្វី (Selfie) ស្រស់ស្អាត ខ្យូតៗដោយមិនចាំបាច់កែច្រើនទេ។

មិនថាលោកអ្នកទៅដើរលេងកន្លែងណានោះទេ អ្នកគ្រាន់តែយក Galaxy A7 តាមខ្លួន ហើយថតស្ទីលអីក៏បាន គឺថាឡូយស្អាតពេញចិត្តហ្មង! សូមកុំឲ្យឱកាសដ៏ល្អ នេះកន្លងហួសអោយសោះ!

សូមអញ្ជើញមកកាន់សាខា និងដេប៉ូចែកចាយរបស់ក្រុមហ៊ុនសាមសុងណាមួយ ដែលនៅជិតលោកអ្នកបំផុត ឬអាចទំនាក់ទំនងមកកាន់លេខ៖ 1800 20 3232 ៕