(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ ជួបពិគ្រោះយោបល់ជាលើកដំបូងជាមួយអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលកំពុងបំពេញការងារនៅកម្ពុជា ដើម្បីផ្លាស់ប្តូរទស្សនទានដោយស្មោះត្រង់ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលបរទេស។
ក្នុងជំនួបនេះឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងថ្លែងសុន្ទរកថាបើកដោយផ្តោតទាំងស្រុងលើវត្តមាន និងការរួមចំណែករបស់អង្គការមិនមែនរដ្ឋាភិបាលបរទេស ក្នុងស្រុក នៅក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ព្រមទាំងសិទ្ធិនិងកាតព្វកិច្ចរបស់ពួកគេ ក្រោមច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។
តំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធនានារបស់កម្ពុជា និងតំណាងអង្គការមិនមែនរដ្ឋាភិបាលបរទេស សរុបប្រមាណ៣០០នាក់ ចូលរួមក្នុងវេទិកាពិគ្រោះយោបល់ជាលើកដំបូងនេះ៕