(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងព្យាករណ៍អាកាសធាតុ ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី២៩ ខែមករា រហូតដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ អាកាសធាតុនៅក្នុងប្រទេសកម្ពុជា នឹងចាប់ផ្ដើមមានកំណើនឡើងវិញ (កើនកំដៅ) បន្ទាប់ពីសម្ពាធខ្ពស់នៅប្រទេសចិន ចាប់ផ្ដើមថយចុះឥទ្ធិពល។
យោងតាមការព្យាករណ៍ឲ្យដឹងថា បណ្ដាខេត្តនានានៅតំបន់ខ្ពង់រាប និងតំបន់ភ្នំ មានសីតុណ្ហភាពអប្បបរមាមានពី២០-២២ អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី២៩-៣២អង្សាសេ។ សម្រាប់បណ្ដារាជធានី-ខេត្តដទៃទៀត មានសីតុណ្ហភាពអប្បបរមាពី២៣-២៥ អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣១-២៥អង្សាសេ។ ក្នុងនោះតំបន់ជាប់ដងទន្លេ, តំបន់ជុំវិញបឹងទន្លេសាប, តំបន់ខ្ពង់រាប និងតំបន់ភ្នំ នឹងមានចុះអ័ព្ទនៅពេលព្រឹក៕
សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមទាំងស្រុង៖