(ភ្នំពេញ)៖ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីបដិសេធមួយដែលបញ្ជាក់ឲ្យដឹងថា កម្ពុជាមិនមានករណីផ្ទុះជំងឺឆ្លងណាមួយ ដែលធ្វើឲ្យប៉ះពាលដល់វិស័យចិញ្ចឹមសត្វ និងសុខភាពមនុស្សនោះទេ។
ការប្រកាសបដិសេធរបស់សមាគមនេះធ្វើឡើង បន្ទាប់ពីមានការចែកចាយព័ត៌មាន លើបណ្តាញសង្គម Facebook ដែលនាំឲ្យមានការបារម្ភចំពោះការទទួលទានសាច់ជ្រូក មាន់ និងផលិតផលចេញពីសាច់ជ្រូក និងមាន់។
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាសូមបញ្ជាក់ថា រហូតមកដល់ថ្ងៃនេះកម្ពុជា មិនមានករណីផ្ទុះជំងឺឆ្លងណាមួយ ដែលធ្វើឲ្យប៉ះពាលដល់វិស័យចិញ្ចឹមសត្វ និង សុខភាពមនុស្សនោះទេ៕