(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤,៧០៧គ្រឿង រកឃើញល្មើសច្បាប់៧៥១គ្រឿង(ម៉ូតូ៧៩%) អប់រំ២៧១គ្រឿង និងផាកពិន័យ៤៨០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី២៨ខែមករានេះ ត្រួតពិនិត្យរួមបានចំនួន២,៩០៨គ្រឿង, អប់រំ១៧៧គ្រឿង និងផាកពិន័យ៤១៦គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៨ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១១៤,៤២៦គ្រឿង រកឃើញយានយន្តល្មើស១៨,៩២៤គ្រឿង(ម៉ូតូ៨០%) ក្នុងនោះអប់រំ៦,០៦៨គ្រឿង និងផាកពិន័យ១២,៨៧៤គ្រឿង៕