(ភ្នំពេញ)៖ ដើម្បីលើកស្ទួយតម្រូវការ នៅក្នុងវិស័យអគ្គិសនី នៅតាមបណ្តាអង្គភាពចំណុះក្រសួងការពារជាតិ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ នាយកដ្ឋានអភិវឌ្ឍន៍នៃក្រសួងការពារជាតិ បានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុន Kailand Cambodia Co.,Ltd ចំនួន៥គម្រោងលើវិស័យវិស័យថាមពលសូឡា ដើម្បីចូលរួមលើកកម្ពស់វិស័យថាមពលសូឡា នៅតាមបណ្តាអង្គភាពនានា ចំណុះឱ្យក្រសួងការពារជាតិ។
លោកឧត្តមសេនីយ៍ទោ សោម បូរីរក្ស នាយកស្តីទី នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ បានសម្តែងការស្វាគមន៍ ចំពោះក្រុមហ៊ុនកូរ៉េខាងត្បូង ដែលបានចុះអនុស្សារណៈយោគយល់គ្នាជាមួយ នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ ដើម្បីអភិវឌ្ឍន៍គម្រោង ចំនួន៥ ដែលទាក់ទងទៅនឹងវិស័យថាមពលសូឡានៅកម្ពុជាផងដែរ ហើយសង្ឃឹមថា ភាគីកូរ៉េនឹងសហការគ្នាដើម្បីខិតខំសិក្សាលើគម្រោងទាំងនេះ ឱ្យទទួលបានជោគជ័យតាមការកំណត់រវាងភាគីទាំងពីរ។
លោក Kim Hyung Jun អគ្គនាយកក្រុមហ៊ុន Kailand Cambodia Co.,Ltd បានថ្លែងថា សម្រាប់ការចុះអនុស្សារណៈនៅថ្ងៃនេះ ក្រុមហ៊ុនរបស់លោកយល់ព្រមអភិវឌ្ឍន៍លើវិស័យចំនួន៥គម្រោង ជាមួយនាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ រួមមាន៖ ទី១៖ គម្រោងសាងសង់រោងចក្រថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យរបស់យោធាកម្ពុជា, ទី២៖ គម្រោងផ្តល់ថាមពលអគ្គិសនីដើរ ដោយពន្លឺព្រះអាទិត្យដល់យោធិនកម្ពុជាជាលក្ខណៈបុគ្គល និងប្រព័ន្ធភ្លើង LED សម្រាប់បន្ទាយយោធា, ទី៣៖ ការផ្គត់ផ្គង់សម្ភារៈយោធា, ទី៤៖ គម្រោងការសាងសង់បន្ទាយកងទ័ព និងទី៥៖ ការគ្រប់គ្រងកម្មវិធីហ្វឹកហ្វឹននីតិសម្បទាអតីតយុទ្ធជន។
លោក Kim Hyung Jun សម្រាប់នៅតាមបណ្តាលខេត្តនីមួយៗ ឬតំបន់នីមួយៗ ក្រុមហ៊ុនរបស់លោកអាចនឹងផ្គត់ផ្គង់ថាមពលសូឡា១៧ ម៉េហ្គាវ៉ាត់ ដើម្បីធ្វើការអភិវឌ្ឍន៍ ដូច្នេះយោងតាមការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន គឺមានតម្រូវខុសគ្នានៅតាមស្ថានភាព និងការប្រើប្រាស់ជាក់ស្តែងរបស់អង្គភាព ប្រហែល២ ឬ១មេហ្គាវ៉ាត់ តែប៉ុនណ្ណោះ សម្រាប់ឆ្នាំ២០១៩នេះ ក្រុមហ៊ុនរបស់លោកនឹងប្តេជ្ញាចិត្ត សហការជាមួយស្ថាប័នរបស់កម្ពុជា ដើម្បីអភិវឌ្ឍន៍គម្រោង១ ឬ២ ក្នុងចំណោមទាំង៥គម្រោងខាងលើនេះ ឱ្យបានផងដែរ។
ទន្ទឹមនឹងនេះដែរលោកឧត្តមសេនីយ៍ត្រី អ៊ុក ហឿនពិសី នាយករង នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ ជាប្រធានក្រុមប្រឹក្សាធុរកិច្ច បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីបានរំដោះប្រទេសជាតិពីសង្គ្រាមរួចមក គឺបានប្រែក្លាយនាយកដ្ឋានអភិវឌ្ឍន៍ដែលពីអតីតកាលកាន់តែអាវុធនោះ ឱ្យទៅជានាយកដ្ឋានមួយដើម្បីធ្វើធុរកិច្ច ជាមួយបណ្តាលដៃគូរសហគ្រាសគ្រាសឯកជនទាំងក្នុងស្រុក និងបរទេស ដើម្បីប្រែក្លាយវិស័យការពារជាតិកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ស្របតាមសម័យបច្ចេកវិទ្យាផងដែរ៕