(ភ្នំពេញ)៖ លោក ហ៉ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នាព្រឹកថ្ងៃចន្ទ ៨រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតី ក្នុងពិធីកាត់វិញ្ញាសាប្រឡង សញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ ទូទាំងប្រទេស នៅមណ្ឌលភ្នំពេញ។
ក្នុងពិធីខាងលើ ក៏មានការនិមន្តយាង សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេស បណ្ឌិត នន្ទ ង៉ែត សម្តេចព្រះ អគ្គាធិការ សម្តេចព្រះរាជាគណៈ ព្រះតេជគុណ និងលោក-លោកស្រី ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា និងបេក្ខសមណ និងបេក្ខជន សរុបទូទាំងប្រទេស មានចំនួន១,០១៨អង្គ/នាក់។
នៅក្នុងនោះ មានចំនួនបន្ទប់៤២បន្ទប់ កើនឡើងបេក្ខសមណ បេក្ខជន២៥អង្គ/នាក់ ស្មើនឹង១បន្ទប់ ដោយមានការចែកចេញ ជា៣មណ្ឌលប្រឡង រួមមាន ទី១៖ រាជធានីភ្នំពេញ, ២៖ ខេត្តកំពង់ចាម, ៣៖ ខេត្តបាត់ដំបង៕