Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីក្រសួងធម្មការ ផ្ដល់ភ្លើងបូជាព្រះសព សម្ដេចឧត្តមមុនីកិត្តិបណ្ឌិត យឿង យ៉ាត អតីតព្រះចៅអធិការ វត្តជ្រោយអំពិល

28-01-2019 11:46

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញផ្ដល់ភ្លើងបូជាព្រះសព សម្ដេចឧត្តមមុនីកិត្តិបណ្ឌិត យឿង យ៉ាត សមាជិកថេរសភាពុទ្ធសាសនា និងជាអតីតព្រះចៅអធិការ វត្តជ្រោយអំពិល នារសៀលថ្ងៃអាទិត្យ ៧រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩។

បន្ទាប់ពីតម្កល់ព្រះសព ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីព្រះពុទ្ធសាសនា អស់រយៈកាលដប់ពីរខែ និងម្ភៃប្រាំពីរថ្ងៃ នៅវត្តជ្រោយអំពិល ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ការបាត់បង់ព្រះជន្មសម្តេចព្រះឧត្តមមុនីកិត្តិបណ្ឌិត យឿង យ៉ាត់ គឺជាការបាត់បង់ព្រះសង្ឃពហុស្សូតខ្មែរមួយព្រះអង្គ ដែលបានបូជាព្រះកាយថ្វាយចំពោះព្រះពុទ្ធសាសនា និងការបាត់បង់កល្យាណមិត្ត ដ៏មានប្រជាប្រិយភាពស្លូតបូតសុភាពរាបសា និងមានបទពិសោធន៍ចាស់ទុំ ក្នុងព្រះពុទ្ធសាសនា និងជាវីរៈភាពព្រះសង្ឃខ្មែរ ដែលទឹកព្រះទ័យទូលំទូលាយ បានបូជាព្រះកាយពល និងបញ្ញាស្មារតី ដើម្បីបុព្វហេតុ ព្រះពុទ្ធសាសនា និងប្រជាពុទ្ធបរិស័ទ៕