(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយសមត្ថកិច្ចមកពីប្រទេសចិន ធ្វើការបណ្ដេញជនជាតិចិនចំនួន៦៩នាក់ ក្នុងនោះស្រី១៨នាក់ តាមប្រកាសរបស់ក្រសួងមហាផ្ទៃ។
ជនជាតិចិនទាំង៦៩នាក់នេះ ត្រូវបានបង្ក្រាបដោយសមត្ថកិច្ចនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅក្រុងបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណីក្លែងបន្លំតាមប្រព័ន្ធទូរគមនាគមន៍ នៅប្រទេសចិន។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើងអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ការបណ្ដេញជនជាតិចិនខាងលើ សមត្ថកិច្ចប្រទេសចិន ចំនួន១៥០នាក់ និងយន្តហោះពិសេសចំនួន០២គ្រឿង មកទទួលយកនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕