សម្ដេចក្រឡាហោម ស ខេង តែងតាំងលោក ជុំ បាយ័នវិបុល ជាប្រធានក្រុមប្រឹក្សាខណ្ឌឫស្សីកែវ ជំនួសលោក វ៉ាន់ សាលី ដែលទទួលមរណភាព
27-01-2019 21:07
(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសេចក្ដីប្រកាសផ្លាស់ប្ដូរ និងទទួលស្គាល់ប្រធានក្រុមប្រឹក្សាខណ្ឌឫស្សីកែវថ្មី គឺលោក ជុំ បាយ័នវិបុល ជំនួសលោក វ៉ាន់ សាលី ដែលទទួលមរណភាព។
នេះបើតាមប្រកាសរបស់សម្ដេចក្រឡាហោម ស ខេង ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩។
ក្នុងប្រកាសដដែលនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានបញ្ចូលលោក អ៊ុ ធេត ជាសមាជិកក្រុមប្រឹក្សាខណ្ឌឫស្សីកែវ ជំនួសលោក ជុំ បាយ័នវិបុល ផងដែរ៕
សូមអានខ្លឹមលម្អិត នៃប្រកាសរបស់សម្ដេច ស ខេង ដែលមាននៅខាងក្រោមនេះ៖