Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះរាជបន្ទូលរបស់ព្រះបាទជ័យវរ្ម័នទី៧ និងសម្ដីរបស់បុគ្គល៩នាក់ទៀត ក្នុងអត្ថបទគតិបណ្ឌិតទាំង១០ សម្រាប់ថ្ងៃចុងសប្ដាហ៍នេះ

27-01-2019 18:53

(ភ្នំពេញ)៖ នាថ្ងៃអាទិត្យសប្ដាហ៍ថ្មីនេះ អង្គភាពព័ត៌មាន Fresh News សូមលើកយកនូវគតិបណ្ឌិតទាំង១០ថ្មីៗទៀតមកបង្ហាញជូនមិត្តអ្នកអាន ដែលសុទ្ធតែបានសម្រឹងសម្រាំងចេញពីសៀវភៅទស្សនវិជ្ជាមួយចំនួន ដែលបានកត់ត្រាទុកនូវព្រះរាជបន្ទូលរបស់ព្រះបាទជ័យវរ្ម័នទី៧ សម្ដីមាសរបស់មេដឹកនាំ ទស្សនវិទូ និងបុគ្គលល្បីៗនៅជុំវិញពិភពលោក។

គតិបណ្ឌិតទាំង១០នោះ រួមមាន៖

១. ព្រះបាទជ័យវរ្ម័នទី៧ (ជយវធ៌ន)៖ «បើអ្នកដឹកនាំប្រកបដោយធម៌ រាស្ត្រប្រកបដោយសុខ តែបើអ្នកដឹកនាំមិនប្រកបដោយធម៌ នោះរាស្ត្រនឹងប្រកបដោយទុក្ខ»។

២. ទីប្រឹក្សានគរអ៊ូ លូ ស៊ូ (ជីជីង)៖ «សត្រូវនៅចំពោះមុខ សម្ពន្ធមិត្តមិនត្រូវប្រជែងគ្នាឡើយ»។

៣. ស្ដេចត្រាញ់នគរវ៉ី ឆាវ ឆាវ (អាម៉ាន់)៖ «រឹតតែចាញ់ រឹតតែក្លាហាន ទីបញ្ចប់នឹងទទួលបានជោគជ័យ»។

៤. អាប្រាហាម លីនខូល ប្រធានាធិបតីទី១៦របស់សហរដ្ឋអាមេរិក៖ «ចូរបំផ្លាញសត្រូវឱ្យក្លាយទៅជាមិត្តរបស់អ្នក»។

៥. អ្នកប្រាជ្ញបុរាណចិន ខុង ជឺ៖ «កាន់តែដួល កាន់តែរឹងមាំ បើមិនបោះបង់ជោគជ័យនឹងបានមកអ្នក»។

៦. ចន អេហ្វ ខេណ្ណឺឌី ប្រធានាធិបតីទី៣៥របស់សហរដ្ឋអាមរិក៖ «មនុស្សអាចនឹងស្លាប់ តែគំនិតរបស់គេនៅតែរស់»។

៧. ដូណាល់ ម៉ាកណុន អ្នកជំនាញឃោសនាការជនជាតិអាមេរិក៖ «ភាពជាអ្នកដឹកនាំ គឺជាសកម្មភាព មិនមែនជាតំណែងនោះទេ»។

៨. មហាសេដ្ឋីចិន ចេក ម៉ា៖ «ទោះជាអ្នកដឹកនាំរបស់អ្នកមិនគួរ​ឱ្យគោរព តែអ្នកគួរតែគោរពការងាររបស់អ្នក»។

៩. តុលាការមុខដែក ប៉ាវ ចិន៖ «រាស្ត្រពឹងច្បាប់ បើច្បាប់គ្មានលំនឹង តើរាស្ត្ររំពឹងអ្នកណា»។

១០. ម៉ាទីន លូធើឃីង៖ «អ្នកជិះជាន់គេមិនដែលប្រគល់សេរីភាពដោយស្ម័គ្រចិត្តនោះទេ»៕