Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងរាស្រ្តខេត្តតាកែវ បន្តប្រគល់ផ្ទះ និងអំណោយជូនដល់ជនចាស់ជរា នៅស្រុកត្រាំកក់

27-01-2019 17:24

(ភ្នំពេញ)៖ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាប្រធានក្រុមការងារចុះជួយស្រុកត្រាំកក់ លោក ចន្ទ សារុន នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩នេះ បានចុះប្រគល់ផ្ទះចំនួន១ខ្នង និងអំណោយជូនលោកយាយ ខៀវ សន័ អាយុ៨០ឆ្នាំ រស់នៅភូមិព្រះបង្អោង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។

ផ្ទះដែលត្រូវបានប្រគល់ជូនលោកយាយ ខៀវ សន័ មានទំហំ ៤គុណ ៦ម៉ែត្រ ប្រកសង្ក័សី ស្ថិតក្នុងភូមិព្រះបង្អោង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ។

ក្រៅតែពីប្រគល់ផ្ទះ លោក ចន្ទ័ សារុន ក៏បានផ្តល់អំណោយជូនដល់លោកយាយ ខៀវ សន័ ផងដែរ ដោយក្នុងនោះមានដូចជា៖ ឆ្នាំង, ចាន,កន្ទេល, មី២កេស, អង្ករ១ប៉ាវ, ទឹកត្រី ទឹកស៊ីអ៊ីវ និងសារ៉ុង២៕