(បាត់ដំបង)៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ខេត្តបាត់ដំបង បានចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែង នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិរការ ឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង ឃាត់ខ្លួនអ្នកលេងចំនួន១២នាក់ និងរឹបអូសវត្ថុតាងសង្វៀនកៅស៊ូ១ មាន់ឈ្មោល២ក្បាល និងម៉ូតូ១៦គ្រឿង កាលពីវេលាម៉ោង១៥៖៤៥នាទីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលខេត្ត ទទួលព្រហ្មទណ្ឌ បានបញ្ជាក់ថា អ្នកលេងទាំង១២នាក់ និងវត្ថុតាងខាងលើនេះ ត្រូវបាននាំយកមកស្នងការខេត្ត ដើម្បីសាកសួររួចកសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាងទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕