(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជាខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំសំខាន់មួយ ក្នុងការជំរុញការងារកសាង សមាជិក សមាជិកាបន្ថែម និងដើម្បីពង្រីកការចាត់តាំងបង្កើតគណៈកម្មាធិការចនាសម្ព័ន្ធ តាមមូលដ្ឋានឲ្យកាន់តែក្លាំងក្លាជាងមុន ត្រៀមចេញប័ណ្ណសម្គាល់សមាជិកបក្សជូនឲ្យបានគ្រប់ៗគ្នា។
ពិធីនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាពលោក ម៉ម ម៉ាលី ប្រធានក្រុមលេខាធិការដ្ឋាន ក្រុមការងារកសាងអង្គការ កសាងគណបក្ស សហជីប និងចលនាកម្មករនិយោជិក តាមរោងចក្រសហគ្រាសរាជធានីភ្នំពេញ និងលោក ប្រាជ្ញ សីហា ប្រធានគណៈឃោសនាអប់រំ និងជាប្រធានក្រុមការងារកសាងបក្ស សហជីព ប្រចាំខណ្ឌឫស្សីកែវ តំណាងលោក ជា ពិសី ប្រធានគណបក្សខណ្ឌ។
ក្នុងកិច្ចប្រជុំនេះ ក្រៅពីលោក ប្រាជ្ញ សីហា ប្រធានគណៈឃោសនាអប់រំ និងជាប្រធានក្រុមការងារកសាងបក្ស សហជីព ប្រចាំខណ្ឌឫស្សីកែវ បានឧបត្ថម្ភថវិកាជូនសមាជិក សមាជិកា ចំនួន២៣នាក់ ដោយក្នុងម្នាក់ៗចំនួន២០,០០០រៀល ដើម្បីលើកទឹកចិត្ត ក្នុងការខិតខំប្រឹងប្រែងបំពេញការងារស្នូលជូនគណបក្សយ៉ាងល្អប្រសើរ។
លោកប្រធានក្រុមលេខាធិការដ្ឋាន ក្រុមការងារកសាងអង្គការ កសាងគណបក្ស សហជីប និងចលនាកម្មករនិយោជិកតាមរោងចក្រសហគ្រាស រាជធានីភ្នំពេញ បានជំរុញឲ្យសមាជិក សមាជិកា គណបក្សយកចិត្តទុកដាក់លើការងារកសាង សមាជិក សមាជិកាបន្ថែម ដើម្បីពង្រីកការចាត់តាំងបង្កើតគណៈកម្មាធិការ រចនាសម្ព័ន្ធបន្ថែម នៅតាមមូលដ្ឋានឲ្យកាន់តែក្លាំងក្លាជាងមុន ដោយជៀសវាងសមាជិកមិនល្អជ្រៀលជ្រែកចូលការងារផ្ទៃក្នុង របស់គណបក្ស និងដើម្បីត្រៀមចេញប័ណ្ណសម្គាល់សមាជិកបក្សជូនឲ្យបានគ្រប់ៗគ្នា៕