(ភ្នំពេញ)៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ហ្វឹកហាត់យ៉ាងសស្រាក់សស្រាំនៅលើទីលាន ដើម្បីបង្កើនចំណេះជំនាញក្នុងការបាញ់កាំភ្លើងប្រតិកម្មរហ័ស និងបាញ់កាំភ្លើង Snipper។
ការហ្វឹកហាត់នេះធ្វើឡើងស្របតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានផ្តាំផ្ញើទៅកងទ័ពចំនួន១០ចំណុច ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃថ្ងៃកំណើតកងទ័ពជើងគោក នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។
ក្នុងនោះមានចំណុចមួយសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ស៊ូបង្ហូរញើសលើទីលានហ្វឹកហាត់ ប្រសើជាងបង្ហូរឈាម លើទីលានប្រយុទ្ធ ក្នុងន័យឲ្យកងទ័ពទាំងអស់ ត្រូវប្រឹងប្រែងហ្វឹកហ្វឺនជាប់ជាប្រចាំ ដើម្បីពង្រឹងសមត្ថភាពខ្លួន ត្រៀមអនុវត្តតួនាទី ភារកិច្ច ប្រកបដោយភាពស្ទាត់ជំនាញ និងមានវិន័យសណ្តាប់ធ្នាប់។
ព្រមជាមួយគ្នានេះ ក្រោមការដឹកនាំចង្អុលបង្ហាញរបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ ចំណុះក្រោមបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងតែបានធ្វើការហ្វឹកហាត់ ជាប់ជាប្រចាំលើគ្រប់ជំនាញ អមដោយសម្ភារគ្រប់គ្រាន់ (ទាំងសម្ភារមានស្រាប់ និងកែច្នៃខ្លួនឯងបន្ថែម) បំពេញបានតាមតម្រូវការជាក់ស្តែង។
សូមទស្សនាសកម្មភាពហ្វឹកហ្វឺន របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជំនាញបាញ់ប្រតិកម្មរហ័ស និង បាញ់Snipper ដូចខាងក្រោម៖