(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯកសាស្រ្តាចារ្យ នឹម មាលា នាយកវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម ប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតចំពោះការអំពាវនាវរបស់ទណ្ឌិត សម រង្ស៉ី នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ដើម្បីញុះញង់ឲ្យកងទ័ពប្រឆាំង រាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា ដែលកើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។
ឧត្តមសេនីយ៍ឯកសាស្រ្តាចារ្យ នឹម មាលា នាយកវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម គោរព និងអនុវត្តម៉ឺងម៉ាត់ដាច់ខាតនូវបទបញ្ជា និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច តេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា ដែលបានដាក់ចេញនូវភារកិច្ចជាអាទិភាព ដល់កងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ កន្លងមកនេះ ដើម្បីវាយកម្ទេចជនក្បត់ជាតិ ដែលប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌ បំផ្លិចបំផ្លាញសុខសន្តិភាពរបស់ប្រជាជនកម្ពុជា។
ឧត្តមសេនីយ៍ឯកសាស្រ្តាចារ្យ នឹម មាលា នាយកវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម ត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុវត្តនូវដីការបស់តុលាការ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការចំពោះជនក្បត់ជាតិ ដែលតុលាការតាមចាប់ខ្លួន និងសូមអំពាវនាវដល់ជនរួមជាតិទាំងអស់ កុំជឿតាមការអំពាវនាវរបស់ ទណ្ឌិត សម រង្ស៊ី ។
ឧត្តមសេនីយ៍ឯកសាស្រ្តាចារ្យ នឹម មាលា នាយកវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម បានប្រកាសយ៉ាងដូច្នេះថា «យើងទាំងអស់គ្នា ជានាយទាហាន នាយទាហានរង និងពលទាហាន ក្នុងទីចាត់ការហ្វឹកហ្វឺន អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ទាំងមូល ប្តេជ្ញាបង្កាបដាច់ខាតនូវជនដែលប៉ុនប៉ងបំផ្លិចបំផ្លាញ សុខសន្តិភាព ហើយប្ដេជ្ញាថែរក្សានូវសន្តិសុខ សណ្តាប់ធ្លាប់សង្គម និងស្ថិរភាពជូនជាតិមាតុភូមិ ឲ្យបានជាដាច់ខាត»។
សូមបញ្ជាក់ថា ក្នុង ពិធី អបអរសាទរ ខួប ២០ ឆ្នាំ នៃ ការបង្កើត ទីបញ្ជាការដ្ឋាន កងទ័ពជើងគោក កាលពី ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៩ កន្លងទៅនេះ សម្តេច តេជោ នាយ ឧត្តមសេនីយ៍ផុត លេខ ផ្កាយ មាស ៥ ហ៊ុន សែន បានប្រកាសឲ្យ កងទ័ព អនុវត្តន៍ ឲ្យបាន ខ្ជាប់ខ្ជួន ក្នុងការ ការពារ នូវ សុខសន្តិភាព និង សេចក្តីសុខ របស់ ប្រជាពលរដ្ឋ ហើយ ត្រូវ រួមគ្នា ទប់ទល់ ជាមួយ សកម្មភាព ទាំងឡាយ ដែល ប៉ុនប៉ង ធ្វើ បដិវត្តន៍ ផ្តួលរំលំ រាជរដ្ឋាភិបាល ស្របច្បាប់ ។
សម្តេច តេជោ ហ៊ុន សែន បាន បញ្ជា កងទ័ព ទាំងអស់ឲ្យ អនុវត្តន៍ វិធានការ កម្ទេចជន បំផ្លាញ សុខសន្តិភាព និង សេចក្តីសុខ របស់ ប្រជាពលរដ្ឋ ដោយ មិនចាំបាច់ រង់ចាំ បទបញ្ជា នោះទេ ។ សម្តេច តេជោ បានបញ្ជាក់ ថា សម្តេច មិន ខ្លាច នឹង ចាត់វិធានការ ចំពោះ ជន មួយ ក្តាប់ តូច ដើម្បី រក្សា នូវ សេចក្តីសុខ របស់ ប្រជាពលរដ្ឋ ទូទាំងប្រទេស នោះឡើយ ៕