(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,១៣៧គ្រឿង រកឃើញល្មើសច្បាប់៥៧៩គ្រឿង(ម៉ូតូ៧៧%) អប់រំ២១០គ្រឿង និងផាកពិន័យ៣៦៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី២៦ ខែមករានេះ ត្រួតពិនិត្យរួមបានចំនួន១,៦៧២គ្រឿង, អប់រំ១៣៤គ្រឿង និងផាកពិន័យ៣៣៥គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៦ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១០៤,៩៧២គ្រឿង រកឃើញយានយន្តល្មើស១៧,៦៦៦គ្រឿង (ម៉ូតូ៨០%) ក្នុងនោះអប់រំ៥,៦១៣គ្រឿង និងផាកពិន័យ១២,០៣៥គ្រឿង៕