ជូនដំណឹង! លោក ជូ យិនស៊ីម រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលមរណភាព ក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធ
26-01-2019 17:48
(ភ្នំពេញ)៖ លោក ជូ យិនស៊ីម រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលមរណភាព ក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធ នៅវេលាម៉ោង ១៣៖៤៥នាទី នាថ្ងៃសៅរ៍ ទី២៦ ខែមករា ឆ្នាំ២០១៩។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាល មានសេចក្តីសោកស្តាយក្តុកក្តួល ក្រៀមក្រំ ជាទីបំផុត ដែលលោក ជូ យិនស៊ីម រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលមរណភាពនាពេលនេះ។
សពលោក លោក ជូ យិនស៊ីម រដ្ឋលេខាធិការក្រសួងសុខាភិបាល បានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសព ស្ថិតនៅផ្ទះលេខ១៦ ផ្លូវ៥៥៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សេចក្តីជូនដំណឹងខាងលើនេះ ចាត់ទុកជាការអញ្ជើញ ញាតិមិត្តជិតឆ្ងាយ ព្រមទាំងក្រសួង ស្ថាប័នរដ្ឋនានា អញ្ជើញចូលរួមពិធីបុណ្យសពតាមការគួរ៕