(រតនគិរី)៖ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ នៅសាលមហោស្រពមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តរតនគិរី មានកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ លើកទិសដៅការងារឆ្នាំ២០១៩ របស់គណបក្សខេត្ត និងកិច្ចផ្សព្វផ្សាយលទ្ធផលមហាសន្និបាតលើកទី៤១ របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពលោក ប៊ូ ថង សមាជិកអន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តរតនគិរី។
ចូលរួមក្នុងពិធីខាងលើនេះមានលោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តរតនគិរី, លោក ថង សាវុន សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងសមាជិកព្រឹទ្ធសភា, អនុប្រធានគណបក្សខេត្ត និងសមាជិក-សមាជិកាគណបក្ស ប្រជាជនកម្ពុជាក្រុង-ស្រុក ប្រមាណជាង៣០០នាក់៕