(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានការគាំទ្រពីអតិថិជន បុរីភ្នំពេញថ្មី បានប្រកាសពង្រីកគម្រោងថ្មី ដំណាក់កាលទី២មានឈ្មោះថា «គ្រីស្ដាល់ ផាក» បន្ថែមទៀត។
សម្រាប់ដំណាក់កាលទី២ នៃគម្រោង «គ្រីស្ដាល់ ផាក» មានទីតាំងស្ថិតតាមបណ្ដោយផ្លូវវេងស្រេង បត់ចូលតាមក្លោងទ្វារវត្តអង្គតាមិញចំងាយ១៥០ម៉ែត្រ ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ អ្នកនាង ជា សុភារុណ ប្រធានក្រុមផ្នែកលក់បុរីភ្នំពេញថ្មី បានឲ្យដឹងថា គម្រោង «គ្រីស្ដាល់ ផាក» បានលក់ចែកចេញ ជា២ដំណាក់កាល ដោយដំណាក់កាលទី១ បានលក់ដាច់អស់ហើយ ចំណែកដំណាក់កាលទី២ បាននិងកំពុងដំណើរការលក់ ព្រមទាំងមានការកក់ពីអតិថិជនចំនួន២០ភាគរយផងដែរ។
អ្នកនាងបន្ដថា សម្រាប់ប្រភេទផ្ទះក្នុងបុរីភ្នំពេញថ្មី មានដូចជា៖ ផ្ទះល្វែង, វីឡាកូនកាត់, វិឡាខ្វីន, វីឡាភ្លោះជាដើម ហើយសម្រាប់ដំណាក់កាលទី២ នៃគម្រោង «គ្រីស្ដាល់ ផាក» មានចំនួន៩០ផ្ទះ។
អ្នកនាងបន្ថែមថា សម្រាប់ឱកាសបុណ្យចូលឆ្នាំប្រពៃណីចិននេះគម្រោង «គ្រីស្ដាល់ ផាក» ដំណាក់កាលទី២ មាន Promotion ពិសេសដល់អតិថិជនដោយទទួល បានទឹកប្រាក់ចំនួន២ពាន់ដុល្លារ ដល់១ម៉ឺនដុល្លាររួមមាន៖ រាល់អតិថិជនជាវវីឡាកូនកាត់ខ្នាតតូច ទទួលបានការបញ្ចុះតម្លៃ២ពាន់ដុល្លារ, ជាវផ្ទះល្វែង និងវីឡាកូនកាត់ទទួលបាន ការបញ្ចុះតម្លៃ៣ពាន់ដុល្លារ, ជាវវីឡាភ្លោះទទួលបានការបញ្ចុះតម្លៃ៥ពាន់ដុល្លារ, ជាវវីឡាទោល និងវីឡាខ្វីនទទួលបានការបញ្ចុះតម្លៃ១ម៉ឺនដុល្លារ ហើយអ្វីដែលកាន់តែពិសេសនោះ អតិថិជនដែលបានជាវក្នុងពេលកំពុងសាងសង់ នឹងទទួលបានការបញ្ចុះថែម ៣% បន្ថែមទៀត។
អ្នកនាង ណាំ ម៉ារី តំណាងផ្នែកលក់បុរីភ្នំពេញថ្មីឲ្យដឹងថា មកទល់ពេលនេះបុរីភ្នំពេញថ្មី បានដំណើរការចំនួន៩គម្រោងហើយ ក្នុងនោះមាន៧គម្រោងលក់អស់ និងសាងសង់រួចជាស្ថាពរ។
អ្នកនាងបន្ថែថា កត្តាដែលធ្វើឲ្យអតិថិជនតែងតែគាំទ្របុរីភ្នំពេញថ្មីព្រោះ បុរីភ្នំពេញថ្មី សាងសង់ឡើង ផ្ដោតលើគុណភាពជាចម្បង រួមទាំងបូកផ្សំជាមួយនឹងទីតាំងអំណោយផលពោល គឺ ស្ថិតក្នុងតំបន់កំពុងអភិវឌ្ឍន៍ ក្នុងទីប្រជុំជនមាន មន្ទីរពេទ្យ និងផ្សារទំនើបជាដើម៕