(ភ្នំពេញ)៖ អតិថិជននៅកម្ពុជា នឹងមានឱកាសឈ្នះរង្វាន់រថយន្ត Mazda 2, ម៉ូតូ Zoomer X និងទូរទស្សន៍ Smart TV 43 អ៉ិញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ដោយគ្រាន់តែទិញស្មាតហ្វូន Huawei អេ 7 Nova 3 Lite Nova 3i និង Nova3 ចាប់ពីថ្ងៃ២៦ ខែមករា ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩។

ដើម្បីមានឱកាសឈ្នះរង្វាន់នេះ អតិថិជនគ្រាន់តែបំពេញឈ្មោះម៉ូដែលទូរស័ព្ទស្មានហ្វូន Huawei ដែលខ្លួនទិញ និងលេខ IMEI យកទៅដាក់នៅតាមបណ្តាហាងទូរស័ព្ទដៃគូរបស់ Huawei ដើម្បីមានឈ្មោះចូលរួមការចាប់រង្វាន់។

ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនស្មាតហ្វូនដំបូងគេបង្អស់នៅប្រទេសកម្ពុជា ដែលមានការចាប់រង្វាន់ធំជារថយន្តម៉ាកល្បីបែបនេះ។ ការចាប់រង្វាន់នឹងធ្វើឡើងរៀងរាល់ពីរសប្តាហ៍ម្តង។

* ការចាប់រង្វាន់លើកទី១៖ ជាការចាប់រង្វាន់ម៉ូតូ Zoomer X ១រង្វាន់ និងទូរទស្សន៍ Smart TV៤៣ អ៉ិញ ២រង្វាន់ ដែលនឹងធ្វើការចាប់រង្វាន់នៅថ្ងៃ១៥ ខែកុម្ភៈ ផ្សាយផ្ទាល់នៅលើ Facebook Page របស់ Huawei ( Huawei Mobile)

* ការចាប់រង្វាន់លើកទី២៖ ជាការចាប់រង្វាន់ម៉ូតូ Zoomer X ១រង្វាន់ និងទូរទស្សន៍ Smart TV៤៣ អ៉ិញ ២រង្វាន់ ដែលនឹងធ្វើការចាប់រង្វាន់នៅថ្ងៃទី១ ខែមីនា ផ្សាយផ្ទាល់នៅលើ Facebook Page របស់ Huawei ( Huawei Mobile)

* ការចាប់រង្វាន់ទី៣៖ ជាការចាប់រង្វាន់ម៉ូតូ Zoomer X ១រង្វាន់ និងទូរទស្សន៍ Smart TV ៤៣ អ៉ីញ ២រង្វាន់ ដែលនឹងធ្វើការចាប់រង្វាន់នៅថ្ងៃទី១៥ ខែមីនា ផ្សាយផ្ទាល់នៅលើ Facebook page របស់ Huawei ( Huawei Mobile)

* ការចាប់រង្វាន់ទី៤៖ ជាការចាប់រង្វាន់ម៉ូតូ Zoomer X មួយរង្វាន់ និងទូរទស្សន៍ Smart TV ៤៣ អ៉ីញ ២រង្វាន់ ដែលនឹងធ្វើការចាប់រង្វាន់នៅថ្ងៃទី២៩ ខែមីនា ផ្សាយផ្ទាល់នៅលើ Facebook page របស់ Huawei ( Huawei Mobile)

* ការចាប់រង្វាន់លើកចុងក្រោយ៖ ជាការចាប់រង្វាន់ធំរថយន្ត Mazda 2 នាំចូល និងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន HGB Group ១រង្វាន់ និងទូរទស្សន៍ Smart TV ៤៣អ៉ីញ ៤រង្វាន់ ដែលនឹងធ្វើការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ និង Facebook page របស់ Huawei ( Huawei Mobile)។

អតិថិជនដែលមានសិទ្ធិក្នុងការចូលរួមការចាប់រង្វាន់ សម្រាប់រាល់ការទិញស្មាតហ្វូន Huawei អេ 7 មានតម្លៃត្រឹមតែ $១៨៩ nova3 Lite តម្លៃ $២៥៩ nova3i តម្លៃ $២៩៩ និង nova3តម្លៃ$៤៦៩ នៅតាមបណ្តាហាងដៃគូរបស់ Huawei នៅទូទាំងប្រទេស ដែលមានធានាជាផ្លូវការរបស់ Huawei តែប៉ុណ្ណោះ។ ទូរស័ព្ទត្រូវតែបើកដំណើរការ (Activate) ចាប់ពីថ្ងៃទី២៦ ខែមករា ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ ដើម្បីមានឱកាសចូលរួមការចាប់រង្វាន់។

អតិថិជនត្រូវតែបំពេញព័ត៌មានឲ្យបានត្រឹមត្រូវ និងលម្អិតដូចជាឈ្មោះ លេខទូរស័ព្ទ លើបណ្ណធានាលើសន្លឹក ផ្នែកអ្នកលក់ (Dealer) ហើយយកទៅបណ្តាហាងទូរស័ព្ទដែលបានទិញ និងកំណត់ ។ លេខ IMEI ដែលមានមិនទាន់បានឈ្នះក្នុងការចាប់រង្វាន់ម្តងៗ នៅតែមានឱកាសចូលរួមសម្រាប់ ការចាប់រង្វាន់បន្តបន្ទាប់ រហូតដល់ការចាប់រង្វាន់លើកចុងក្រោយ លេខទូរស័ព្ទសម្រាប់ទំនាក់ទំនងទៅអ្នកឈ្នះ មានតែមួយខ្សែគត់ ដែលក្រុមហ៊ុនបានកំណត់ ។

អ្នកឈ្នះត្រូវតែមកបើករង្វាន់ដោយផ្ទាល់ តាមពេលវេលាជាក់លាក់ ដែលកំណត់ដោយក្រុមហ៊ុន ហើយអ្នកឈ្នះត្រូវភ្ជាប់មកជាមួយ អត្តសញ្ញាណបណ្ណ ឬឯកសារសម្គាល់ខ្លួននានា ព្រមទាំងទូរស័ព្ទ ដើម្បីធ្វើការផ្ទៀងផ្ទាត់នឹង IMEI ដែលបានឈ្នះ។ រង្វាន់នឹងត្រូវចាត់ទុកជាអសារបង់ ប្រសិនបើអ្នកឈ្នះ ខកខានមិនបានមកបើករង្វាន់តាមការកំណត់របស់ក្រុមហ៊ុន ហើយរង្វាន់ទាំងអស់មិនអាចដូរជាសាច់ប្រាក់ រឺរង្វាន់ផ្សេងៗ ដែលមានតម្លៃស្មើបានឡើយ។

ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌផ្សេងៗ រឺប្តូររង្វាន់ដែលមានតម្លៃស្មើ រួមទាំងកាលបរិច្ឆេទ ទីកន្លែងចាប់រង្វាន់ ដោយមិនចាំបាច់ជូនដំណឹងជាមុន ដែលជាការសម្រេចចិត្តចុងក្រោយរបស់ក្រុមហ៊ុន៕