(ភ្នំពេញ)៖ ថ្មីៗក្រុមហ៊ុន តាំង ផេងប៉ោ Co., Ltd ដែលជាក្រុមហ៊ុនចែកចាយផ្លូវការនូវថ្នាំលាប Dulux (ឌូឡាក់) បានរកឃើញនូវម្ចាស់រង្វាន់ធំទាំងបីនាក់ ដែលឈ្នះម៉ូតូហុងដាស៊េរីថ្មី ២០១៩ ដែលបានចាប់ឆ្នោតផ្យាយផ្ទាល់ តាមរយៈទូរទស្សន៍ ហង្សមាស កាលពីថ្ងៃពុធកន្លងទៅនេះ។

ក្នុងកម្មវិធីប្រគល់រង្វាន់ នៅក្រុមហ៊ុន នៅថ្ងៃទី២៥ ខែមករា ម្សិលមិញនេះ ម្ចាស់រង្វាន់ពិតជាសប្បាយចិត្ត និងបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល ដោយបានឈ្នះរង្វាន់ធំ ម៉ូតូហុងដា២០១៩ ដែលអ្នកឈ្នះទី១ បានទៅលើ លីម ផេង នៅរាជធានីភ្នំពេញ, អ្នកឈ្នះទី២ បានទៅលើ សៀន សេងវ៉ា នៅខេត្តព្រៃវែង និងអ្នកឈ្នះទី៣ បានទៅលើឈ្មោះ ពឹង ស៊ូអេង នៅខេត្តបាត់ដំបង។

ថ្នាំលាប Dulux (ឌូឡាក់) ជាផលិតផល ដែលមានគុណភាពខ្ពស់ ពី AkzoNobel (អាកហ្សូណូប៊ែល) ដែលជាស្លាកសញ្ញាមានគុណភាព និងទទួលបានការទុកចិត្តជាសកល ទៅលើភាពស្រស់ស្អាត ការពារ និងថែរក្សានូវគេហដ្ឋាន និងសំណង់អាគារគ្រប់ប្រភេទ។
សូមបញ្ចាក់ថា ថ្នាំលាប Dulux (ឌូឡាក់) ការចាប់រង្វាន់ធំម៉ូតូហុងដាស៊េរីថ្មី ៤រង្វាន់ថែមទៀត នៅអំឡុងខែមេសា ឆ្នាំ២០១៩ខាងមុខនេះ ហើយលោកអ្នក ក៏នឹង

នៅតែមានសំណាងជាមួយការកោសភ្លាមឈ្នះភ្លាម នូវរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ពី Dulux ផងដែរ។

កុំភ្លេចណា! ដើម្បីសោភ័ណភាពស្រស់ស្អាត របស់សំណង់អាគារគ្រប់ទីកន្លែង លាបថ្នាំពណ៌ជាមួយ Dulux ៕