(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៦លើក បណ្ដាលឲ្យមនុស្សស្លាប់១០នាក់, របួសស្រាល១០នាក់ និងរបួសធ្ងន់៩នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៦លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១៧គ្រឿង, រថយន្តតូច៩គ្រឿង និងរថយន្ដធុនធំ៥គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ និងកត្តាយាន។
សូមបញ្ជាក់ថា រយៈពេល២៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២៦៦លើក បណ្ដាឲ្យមនុស្សស្លាប់ចំនួន១១២នាក់, របួសធ្ងន់២៦៦នាក់ និងរបួសស្រាល១៤៤នាក់៕