Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី២៥ ខែមករា៖ រកឃើញយានយន្ដល្មើសច្បាប់២៨៨គ្រឿង និងផាកពិន័យ៥០៤គ្រឿង

25-01-2019 18:34

(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤,៦៤៨គ្រឿង រកឃើញល្មើសច្បាប់៧៨៨គ្រឿង(ម៉ូតូ៨១%) អប់រំ២៨៤គ្រឿង និងផាកពិន័យ៥០៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី២៥ខែមករានេះ ត្រួតពិនិត្យរួមបានចំនួន២,៨៧៦គ្រឿង, អប់រំ១៩០គ្រឿង និងផាកពិន័យ៤៣២គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៥ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១០១,៨៣៥គ្រឿង រកឃើញយានយន្តល្មើស១៧,០៨៧គ្រឿង (ម៉ូតូ៨០%) ក្នុងនោះអប់រំ៥,៤០៣គ្រឿង និងផាកពិន័យ១១,៦៨៤គ្រឿង៕