(ភ្នំពេញ)៖ សូមអញ្ជើញចូលរួមដោយសេរី ក្នុងកម្មវិធីគ្រួសារ និងការលក់ពិសេសចុងសប្តាហ៍របស់ BMW នៅថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០១៩ ចាប់ពីម៉ោង៩ព្រឹក ដល់៦ល្ងាច នៅអគារតាំងបង្ហាញ BMW ដោយមានការបំរើអាហារសំរន់ និងភេសជ្ជៈ ជាមួយនឹងសកម្មភាពកុមារផ្សេងៗផងដែរ។

ក្នុងនោះផងដែរ រីករាយ នឹងកម្មវិធីលក់ពិសេស ជាមួយនឹងមានការផ្ដល់ជូនកម្ចីហិរញ្ញវត្ថុងាយស្រួល និងអាត្រាការប្រាក់ទាប ពិសេសសំរាប់ម៉ូដែល X5 ត្រឹមតែ០.៨៣% តែប៉ុណ្ណោះ។ ការបញ្ចុះតម្លៃ៣០% រាល់ការជាវផលិតផល និងគ្រឿងលម្អរថយន្ត និងការបញ្ចុះតម្លៃ រហូតដល់៣៥% លើផលិតផលថែទាំរថយន្ត។ បន្ថែមពីនេះទៀត លោកអ្នកក៏មានឱកាសឈ្នះរង្វាន់ជាច្រើនពី BMW ផងដែរ។

សម្រាប់ការចូលរួម និងព័ត៌មានលំអិត សូមទំនាក់ទំនងមកលេខ ០៧៨ ៩០៩០៩០។ អគារតាំងបង្ហាញ BMW មានទីតាំងនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ជិតក្រសួងពាណិជ្ជកម្ម៕