(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ បានដឹកនាំក្រុមការងារលេខាធិការដ្ឋានខេត្តកំពង់ចាម ចុះត្រួតពិនិត្យការសាងសង់ផ្ទះ និងការកំណត់ឡូក្បាលដីសម្រាប់ផ្ដល់ជូនបងប្អូនអតីតយុទ្ធជន ស្ថិតនៅភូមិសំបួរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។
បើតាមការបញ្ជា់ពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ការសាងសង់ផ្ទះជូនអតីតយុទ្ធជននេះ បានរួចជាស្ថាពរនៅពាក់កណ្ដាលខែមករា ឆ្នាំ២០១៩នេះ ក្នុងជំហាន០១ ចំនួន០៥ខ្នងផ្ទះ។
ប្រធានសមាគមបានបន្ថែមថា តាមបច្ចេកទេសក្បួនខ្នាតត្រឹមត្រូវ និងតាមកាលកំណត់ ដែលបានព្រមព្រៀងតាមកិច្ចសន្យា និងទិសដៅបន្តសាងសង់ជំហាន០២ ចំនួន០៥ខ្នងផ្ទះទៀត ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នឹងដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ៕