​(បាងកក)៖ ក្រុមហ៊ុន Thonburi Healthcare Group (THG) បានប្រកាសបើកសម្ពោធមជ្ឈមណ្ឌលវេជ្ជសាស្ត្រថ្មីរបស់ខ្លួន គឺមន្ទីរពេទ្យ ថុនបុរីបំរ៉ុងមឿង (Thonburi Bamrungmuang) ដែលមានទីតាំងស្ថិតនៅលើផ្លូវបំរ៉ុងមឿង (Bamrungmuang)​។ មជ្ឈមណ្ឌលឯកទេសថែទាំសុខភាព លំដាប់ស្ដង់ដាផ្កាយ​៦ នេះបានចំណាយថវិកាវិនិយោគប្រមាណ ៤ពាន់លានបាត (ប្រាក់បាតថៃ) និងបំពាក់ដោយគ្រឿងបរិក្ខារសុខាភិបាល ទំនើបៗទាន់សម័យ ដែលប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុត។ មជ្ឈមណ្ឌលនេះ មានបុគ្គលិកជំនាញ ពោរពេញដោយបទពិសោធន៍យូរឆ្នាំ ក្នុងការផ្តល់ជូនសេវាកម្មដល់​ ប្រជាជនវ័យចំណាស់ និងអ្នកទេសចរណ៍ដែលស្វែងរកសេវា វេជ្ជសាស្ត្រមកពីទ្វីបអាស៊ី ដែលកំពុងតែមានការកើនឡើង។

ក្រុមហ៊ុន Thonburi Healthcare Group (THG) មានបទពិសោធន៍ជាង ៤០ឆ្នាំ ក្នុងការគ្រប់គ្រងមន្ទីរពេទ្យ និងមជ្ឈមណ្ឌលថែទាំសុខភាព។ ក្រុមហ៊ុន THG បានបើកដំណើរការមន្ទីរពេទ្យ នៅទីក្រុងបាងកក និងតាមបណ្តាខេត្តផ្សេងទៀតនៅក្នុងប្រទេសថៃ ដោយផ្តល់ជូននូវសេវាគ្រប់គ្រងមន្ទីរពេទ្យ, សេវាថែទាំសុខភាពគ្រប់ជ្រុងជ្រោយ ក៏ដូចជាបើកដំណើរការក្រុមហ៊ុនផ្គត់ផ្គង់ គ្រឿងបរិក្ខារវេជ្ជសាស្ត្រ និងអាជីវកម្មគាំទ្រដល់វិស័យសុខាភិបាល ផ្សេងៗទៀតផងដែរ។

លោកវេជ្ជបណ្ឌិត Boon Vanasin ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Thonburi Healthcare Group Public Company Limited (THG) បានថ្លែងថា «ការបើកដំណើរការមជ្ឈមណ្ឌលវេជ្ជសាស្រ្ត ថ្មីបំផុតរបស់ក្រុមហ៊ុនពួកយើង គឺដើម្បីគាំទ្រដល់គោលនយោបាយ របស់រដ្ឋាភិបាលប្រទេសថៃ ក្នុងការប្រែក្លាយប្រទេសថៃ ឲ្យទៅជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រអន្តរជាតិ។ នៅពេលប្រជាជនកាន់តែយល់ដឹងពីបញ្ហាសុខភាព ហើយចំនួនប្រជាជនវ័យ​ចំណាស់កាន់តែកើនឡើង វានាំឲ្យមាននូវតម្រូវការ​មណ្ឌលសុខភាព ដែលមានសមត្ថភាព ដូចជមន្ទីរពេទ្យ ថុនបុរីបំរ៉ុងមឿង ជាដើម។ អតិថិជនកាន់តែច្រើន កំពុងស្វែងរកសេវាដែលមានគុណភាពខ្ពស់ ការធ្វើរោគវិនិច្ឆ័យលឿនជាងមុន និងការថែទាំសុខភាពឯកទេស ដែលទាំងអស់នេះសុទ្ធតែជាអ្វីដែលពួកយើង អាចផ្តល់ជូនបាន»

លោកវេជ្ជបណ្ឌិត Aimon Kopera ប្រធានផ្នែកពេទ្យនៃមន្ទីរពេទ្យ Thonburi Bamrungmuang បានថ្លែងថា មន្ទីរពេទ្យសង្ឃឹមថា នឹងអាចទាក់ទាញអ្នកជំងឺបរទេស មកពីប្រទេសកម្ពុជា, ចិន, ឡាវ, មីយ៉ាន់ម៉ា និងវៀតណាម ដែលមិនទាន់មានសេវាវេជ្ជសាស្រ្តគ្រប់គ្រាន់ និងមិនពេញចិត្តចំពោះគុណភាពសេវាបច្ចុប្បន្ននៅក្នុងប្រទេសរបស់ខ្លួន។ ទាំងនេះគឺជាអ្វីដែលក្រុមហ៊ុនTHG នឹងអាចផ្តល់ជូន ចំពោះសេវាថែទាំសុខភាពតាមតម្រូវការផ្ទាល់ខ្លួន ដែលរួមបញ្ចូលនូវឱសថជំនួស និងការព្យាបាលប្រឆាំងនឹងភាពចាស់ជរា។ មន្ទីរពេទ្យ ក៏មានមជ្ឈមណ្ឌលថែទាំសុខភាពមាត់ធ្មេញឌីជីថល ដែលប្រព័ន្ធឌីជីថលត្រូវបានដាក់បម្រើដើម្បីផ្ដល់ «សេវាកម្មមួយថ្ងៃ និងសេវាគ្រប់ប្រភេទ នៅកន្លែងតែមួយ» (One-Day & One-Stop Service) ។

លោកវេជ្ជបណ្ឌិត Aimon បានបន្តថា «ជាមួយនឹងការផ្ដល់ជូនទាំងនេះ មន្ទីរពេទ្យបានប៉ានប្រមាណទុកថា នឹងអាចទាក់ទាញអ្នកទេសចរចំនួន ៧៥០០០នាក់ ក្នុងឆ្នាំទី១ ដែលមានអតិថិជនជនជាតិថៃចំនួន ៤០ ភាគរយ និងអតិថិជនបរទេសចំនួន ៦០ ភាគរយ និងមានទិសដៅក្នុងការរកប្រាក់ចំណូលចំនួន ១២០០ លានបាតនៅក្នុងឆ្នាំ ២០១៩។ ដោយសារតែមន្ទីរពេទ្យ មានទីតាំងស្ថិតនៅលើផ្លូវមមាញឹក Bamrungmuang នៅក្នុងទីក្រុងបាងកក វាក៏នឹងផ្តល់ជូនដល់អតិថិជន ដែលរស់នៅក្នុងតំបន់យ៉ាវ៉ារ៉ាត(Yaowarat) និងតំបន់ក្បែរនោះផងដែរ»

សូមបញ្ជាក់ថា មជ្ឈមណ្ឌលឯកទេសសុខាភិបាល និងថែទាំសុខភាព លំដាប់ផ្កាយ ៦ នេះ ផ្តល់ជូននូវការថែទាំសុខភាពតាមតម្រូវការផ្ទាល់ខ្លួន សាកសមសម្រាប់ការថែទាំសុខភាព ដែលអ្នកជំងឺនីមួយៗចង់បាន។ សេវាកម្មដែលផ្ដល់ជូនទាំងនេះ អាចកើតមានឡើងបានដោយសារតែក្រុមអ្នកឯកទេស និងការបំពាក់ដោយបច្ចេកវិទ្យាវេជ្ជសាស្ត្រកម្រិតខ្ពស់ ដើម្បីផ្តល់នូវជម្រើសថែទាំសុខភាពថ្មីសម្រាប់អតិថិជន។ មន្ទីរពេទ្យ ថុនបុរីបំរ៉ុងមឿង បែងចែកជា ៦មជ្ឈមណ្ឌល រួមមាន មជ្ឈមណ្ឌលត្រួតពិនិត្យសុខភាពតាមតម្រូវការផ្ទាល់ខ្លួន (Personalised Wellness Check-Up Center), មជ្ឈមណ្ឌលបង្កើតកោសិកាឡើងវិញ និងហ្សែនណូមីស (Regenerative & Genomics Center), ​មជ្ឈមណ្ឌលទន្ដសាស្ត្រឌីជីថល (Digital Dental Center), មជ្ឈមណ្ឌលថែរក្សា និងវះកាត់កែសម្ផស្ស (Aesthetics & Cosmetic Surgery Center),មជ្ឈមណ្ឌលបញ្ហាបន្តពូជ IVF (IVF Reproductive Center) និងមជ្ឈមណ្ឌលថែទាំមុខរបួស ដោយជំងឺទឹកនោមផ្អែម Thonburi (Thonburi Diabetic Wound Care Center)៕