(ព្រះសីហនុ)៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានខេត្តព្រះសីហនុ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ បានចុះបង្រ្កាបករណីគ្រឿងញៀន២ករណី និងឃាត់ខ្លួនជនសង្ស័យសរុបបាន៩នាក់ រួមទាំងដកហូតគ្រឿងញៀនជាង១០កញ្ចប់ ស្ថិតនៅក្រុម៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា ករណីចុះបង្ក្រាបនេះ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន របស់លោកបានឃាត់ខ្លួនជនសង្ស័យសរុបទាំង២ករណីចំនួន៩នាក់រួមមាន៖
*ទី១៖ ឈ្មោះ អៀម សុភាព ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាដក
*ទី២៖ ឈ្មោះ កែវ ឩស្សាហ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរបើកឡាន
*ទី៣៖ ឈ្មោះ ពេជ្រ សត្យា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបររត់ម៉ូតូឌុប
*ទី៤៖ ឈ្មោះ ទួន វន ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរមិនពិតប្រាដក
*ទី៥៖ ឈ្មោះ ស៊ិន ហ៊ិម ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរធ្វើសំណង់
*ទី៦៖ ឈ្មោះ ភន សាន់ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរធ្វើការសំណង់
*ទី៧៖ ឈ្មោះ ធី វណ្ណា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរធ្វើការសំណង់
*ទី៨៖ ឈ្មោះ វ៉ា ហៃ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរជាងភ្លើង
*ទី៩៖ ករណីមួយទៀតជនសង្ស័យឈ្មោះ ស៊ុត វៀត ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបររត់ម៉ូតូឌុប។
ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ករណីខាងលើនេះ បានដកហូតវត្ថុតាងរួមមាន៖ ម្សៅពណ៌សរសង្ស័យជាសារធាតុ១៤តូច, ម្សៅក្រាមពណ៌សថ្លា ៣កញ្ចប់ធំ, ទូរស័ព្ទ ៦គ្រឿង, និងម៉ូតូ១គ្រឿងផងដែរ៕