(ភ្នំពេញ)៖ តើលោកអ្នកកំពុងតែស្វែងរកម៉ាស៊ីនបោកគក់សម្លៀកបំពាក់ដែលមានគុណភាពល្អធ្វើការបោកបានស្អាត សន្សំសំចៃអគ្គីសនីខ្ពស់ ចំណាយពេលវេលាតិច ថែមទាំងមានបច្ចេកវិទ្យាទំនើបទៀតមែនទេ?
ដើម្បីងាយស្រួលដល់លោកអ្នកក្នុងការជ្រើសរើសម៉ាស៊ីនបោកគក់ដែលល្អ ហើយគ្មានការខកបំណងនៅថ្ងៃក្រោយ យើងសូមធ្វើការណែនាំម៉ាស៊ីនបោកគក់ស៊េរីទំនើបចំនួន ៣ ម៉ូឌែលពី សាមសុង ដែលផ្តល់ជូនលោកអ្នកនូវការបោកគក់បានយ៉ាងស្អាតអស្ចារ្យ ផ្តល់នូវផាសុកភាព មានភាពសន្សំសំចៃទាំងពេលវេលា និងថវិកា ដោយសារតែមានបច្ចេកវិទ្យា Inverter ជួយសន្សំសំចៃអគ្គីសនីបានខ្ពស់បំផុត និងប្រើប្រាស់ធន់ថែមទៀត។
មិនត្រឹមតែប៉ុណ្ណោះ បើលោកអ្នកទិញឥឡូវនេះ នឹងមានប្រម៉ូសិនទិញបានអាំងប៉ាវត្រលប់មកវិញភ្លាមៗពីសាមសុងក្នុងឱកាសអបអរសារទរចូលឆ្នាំចិនឆ្នាំថ្មីខាងមុខ។ តើម៉ាស៊ីនបោកគក់ទាំងបីម៉ូឌែលនោះ មានលក្ខណៈសម្បត្តិដូចម្ដេចទៅ? សូមមើលការរៀបរាប់ខាងក្រោម៖
១៖ ម៉ាស៊ីនបោកគក់ Samsung AddWash
Samsung AddWash ជាម៉ាស៊ីនបោកទំនើបស៊េរីថ្មីមានទ្វារខាងមុខផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងភ្ជាប់មកជាមួយទ្វាតូចមួយដែលបំពាក់បន្ថែម ហើយវាមានតួនាទីជួយសម្រួលក្នុងការបន្ថែមខោអាវ ដែលលោកអ្នកភ្លេចនៅពេលដែលម៉ាស៊ីនកំពុងដំណើរការ។
Samsung AddWash ទទួលបានវិញ្ញាបនប័ត្រពី ENERGY STAR ផ្តល់ជូននូវការសន្សំសំចៃភ្លើងអគ្គិសនីខ្ពស់បំផុត។ Samsung AddWash មានសំឡេងស្ងាត់ មិនផ្តល់នូវការរំខាន ជាពិសេសភ្ជាប់មកជាមួយនឹងមុខងារ Super Speed ដែលអាចឲ្យអ្នកពិនិត្យមើល និងគ្រប់គ្រងម៉ាស៊ីនបោកគក់តាមរយៈស្មាតហ្វូនរបស់អ្នកផ្ទាល់ផងដែរ។ ចំពោះមុខងារ Smart Care វិញគឺសម្រាប់វិភាគទៅលើបញ្ហានៃម៉ាស៊ីនបោកគក់ និងផ្តល់ជូនដំណោះស្រាយត្រឡប់មកវិញចេញពីទូរស័ព្ទដៃផ្ទាល់តែម្តង។
២៖ ម៉ាស៊ីនបោកគក់ Samsung ActiveDual wash
Samsung ActiveDual wash ភ្ជាប់ជាមួយនឹងកាធុនជ័ររាងអង្កាញ់ៗសម្រាប់ការដុស និងត្រាំសម្លៀកបំពាក់ មុននឹងដាក់បោកគក់ក្នុងម៉ាស៊ីន វាជួយឲ្យអ្នកប្រើប្រាស់អាចធ្វើការងារ ដុស និងត្រាំសម្លៀកបំពាក់ នៅក្នុងម៉ាស៊ីនបោកគក់តែម្តង ដោយមិនរញ៉េរញ៉ៃ និងកាត់បន្ថយពេលវេលា និងភាពនឿយហត់របស់អ្នកប្រើប្រាស់។
Samsung ActiveDual wash ភ្ជាប់ជាមួយនឹងស្លាបចក្រ ៦ សម្រាប់វាយបំបែកម្សៅសាប៊ូរលាយបានល្អនៅក្នុងទឹកបង្កើតបានជាពពុះសាប៊ូ ហើយជ្រាបចូលទៅជម្រះស្នាមប្រឡាក់ក្នុងសាច់ក្រណាត់បានយ៉ាងល្អ។ អ្នកក៏អាចបញ្ជា និងគ្រប់គ្រងទៅលើម៉ាស៊ីនបោកគក់ Samsung ActiveDual wash™ តាមរយៈកម្មវិធី Smart Check ចេញពីទូរស័ព្ទដៃដោយមិនចាំបាច់អង្គុយអានសៀវភៅណែនាំនោះទេ។
៣៖ម៉ាស៊ីនបោកគក់ Samsung Drum
Samsung Drum គឺជាប្រភេទម៉ាស៊ីនបោកគក់ទ្វារចំហៀងដ៏ស្រស់ស្អាតដែលបំពាក់នូវបច្ចេកវិទ្យាទំនើបជាមួយនឹងមុខងារឆ្លាតវៃជាច្រើនដែលធ្វើអោយការបោកគក់បានស្អាត កាន់តែងាយស្រួល និងសន្សំសំចៃអគ្គិសនីខ្ពស់បំផុត (Digital Inverter)។ Samsung Drum ប្រើប្រាស់នូវបច្ចេកវិទ្យា Steam Cycle ជាការបោកគក់ដោយប្រើចំហាយទឹកក្តៅ ហើយមានប្រសិទ្ធិភាពខ្ពស់ក្នុងការសម្លាប់មេរោគដូចជា បាក់តេរី មេរោគផ្សិត និងអាឡែកហ្ស៊ីផ្សេងៗ បានរហូតដល់ 99.9% ក៏ដូចជាបច្ចេកវិទ្យា Eco bubble ដោយរួមបញ្ចូលគ្នានៃកម្លាំងខ្យល់ ទឹក និងពពុះសាប៊ូដែលអាចជ្រាបចូលទៅក្នុងសាច់ក្រណាត់បានយ៉ាងលឿនជាងទឹកសាប៊ូធម្មតាដល់ទៅ ៤០ដង។
វាក៏ភ្ជាប់ជាមួយនឹងទ្វារតូចមួយសម្រាប់សម្រួលក្នុងការបន្ថែមសម្លៀកបំពាក់ដែលភ្លេចចូលទៅក្នុងម៉ាស៊ីនដែលកំពុងតែដំណើរការនេះ។ រឹតតែអស្ចារ្យជាងនេះទៀតនោះ មុខងារ Bedding និង Baby Care គឺល្អខ្លាំងសម្រាប់អ្នកម្តាយដែលមានបុត្រធីតាតូចៗព្រោះក្មេងតូចមានស្បែកខ្ចី ដែលជាហេតុធ្វើឲ្យគាត់ងាយនឹងអាឡែកហ្ស៊ី នៅពេលដែលគាត់ស្លៀកសម្លៀកបំពាក់ដែលបោកមិនស្អាត។
*ម៉ាស៊ីនបោកគក់ សាមសុង ជាជម្រើសល្អបំផុតសម្រាប់អ្នក។
អ្នកស្រឡាញ់សុខភាព អនាម័យ និងគិតដល់ពេលវេលាជាចំបង ជឿជាក់បានលើម៉ាស៊ីនបោកគក់សាមសុងទាំងនេះ។
សូមអញ្ជើញទៅទស្សនាដោយផ្ទាល់ នៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយ របស់សាមសុងណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232៕