Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចពិជ័យសេនា ទៀ បាញ់ ចេញសេចក្ដីសម្រេចកែសម្រួល គណៈកម្មការទំនាក់ទំនងជាមួយដៃគូសម្រាប់អភិវឌ្ឍន៍ កងយោធពលខេមរភូមិន្ទ

25-01-2019 15:23

(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានសេចក្ដីសម្រេចស្ដីពីការកែសម្រួល ប្រការ១ នៃសេចក្ដីសម្រេចស្ដីពីការបង្កើតគណៈកម្មការទំនាក់ទំនង ជាមួយដៃគូអភិវឌ្ឍន៍ កងយោធពលខេមរភូមិន្ទ។

សេចក្ដីសម្រេចដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានកែសម្រួលនាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក អគ្គនាយកដ្ឋានសម្ភារបច្ចេកទេស សមាជិក កែសម្រួលជា អនុប្រធានអចិន្ដ្រៃយ៍ និងនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស សមាជិក កែសម្រួលជា អនុប្រធាន។

សម្ដេច ទៀ បាញ់ ក៏បានបន្ថែម លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានជាតិកម្លាំង ពិសេសប្រឆាំងភេរវកម្ម អនុប្រធាន និងសមាជិកចំនួន១២រូបផ្សេងទៀត។

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីសម្រេចកែសម្រួលនៅខាងក្រោមនេះ៖