(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតរថយន្តប្រណីតរបស់ស៊ុយអ៊ែត ដែលជាក្រុមហ៊ុនឈានមុខគេ លើបច្ចេកវិទ្យាយានយន្ត បានប្រកាសសម្ពោធជាផ្លូវការ នូវអគារតាំងបង្ហាញរថយន្ត ក្នុងប្រទេសកម្ពុជា នាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០១៩ ឆាប់ៗខាងមុខនេះ។ អគារតាំងបង្ហាញរថយន្ត Volvo នេះ មានទីតាំងនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ លោក Serdar Sengul ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Volvo Cars Cambodia នៃប្រទេសកម្ពុជា បានឲ្យដឹងថា រថយន្ត Volvo Cars ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩២៧ នៅទីក្រុង Gothenburg ប្រទេសស៊ុយអែត។
លោក Serdar Sengul បន្ដថា Volvo Cars បានបង្កើតឡើងដោយផ្តោតសំខាន់ ទៅលើសុវត្តិភាពអ្នកបើកបរ និងអ្នករួមដំណើរជាមួយនៅក្នុងរថយន្ត ហើយអ្វីដែលកាន់តែពិសេសជាងនេះ ទៅទៀតនោះ គឺការឆ្ពោះ ទៅរកការអភិវឌ្ឍ និងបង្កើតការច្នៃប្រឌិតថ្មី ក្នុងពិភពឧស្សាហកម្មរថយន្តដូចជា ខ្សែក្រវ៉ាត់សុវត្ថិភាព៣ចំណុច (តាំងពីឆ្នាំ១៩៥៩) ត្រូវបានប្រើប្រាស់ នៅគ្រប់ប្រេនរថយន្តទាំងអស់ នៅលើពិភពលោក។
លោកថា «បច្ចុប្បន្នក្រុមហ៊ុន Volvo Cars កំពុងនាំមុខគេ ក្នុងឧស្សាហកម្មរថយន្តទូទាំងពិភពលោក ក្នុងបច្ចេកវិទ្យាសុវត្ថិភាពអគ្គិសនី និងប្រព័ន្ធស្វ័យប្រវត្តិកម្ម។ ហើយចក្ខុវិស័យរបស់យើង គឺធ្វើឲ្យអ្នកដំណើរទាំងអស់ ដែលប្រើប្រាស់រថយន្ត Volvo មានសុវត្ថិភាពទាំងស្រុង ក្នុងឆ្នាំ២០២០ខាងមុខនេះ។ ហើយយើងកំពុង បន្តការច្នៃប្រឌិត ដើម្បីធ្វើឲ្យជីវិតរស់នៅ របស់មនុស្សមានសុវត្ថិភាព មិនស្មុគស្មាញ និងកាន់តែរីករាយ»។
ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Volvo Cars Cambodia នៃប្រទេសកម្ពុជា រូបនេះ បានបញ្ជាក់ថា អគារតាំងបង្ហាញរថយន្តដ៏ប្រណីត Volvo ដែលនឹងដាក់សម្ពោធ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ នឹងក្លាយជាអគារ តាំងបង្ហាញដ៏ធំបំផុតមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕
សំរាប់ព័ត៌មានលំអិត សូមទំនាក់ទំនងផ្នែកសេវាបំរើអតិថិជនតាមទូរស័ព្ទលេខ៖ ០៩៥ ៦៦៦ ៣៧៩, ០៩៥ ៦៦៦ ០៥៤ Hotline: 024 900 000៕