(ភ្នំពេញ)៖ ទទួលយកនូវមហាសំណាងពេញមួយឆ្នាំ ក្នុងឱកាសបុណ្យចូលឆ្នាំចិននៅណាហ្គាវើលដ៍ ជាមួយក្រុមគ្រួសារជាទីស្រឡាញ់ ដៃគូពាណិជ្ជកម្ម និងមិត្តភក្តិរបស់អ្នក ដែលលោកអ្នកអាចមកជួបជុំគ្នា និងពិសាម្ហូបមហាសម្បត្តិ និងបង្អែមឈ្ងុយឆ្ងាញ់ជាច្រើនជម្រើស នៅណាហ្គាវើលដ៍ ពីពេលនេះ រហូតដល់ថ្ងៃទី១៩ ខែកុម្ភៈ ដើម្បីស្វាគមន៍ឆ្នាំកុរ។

ភោជនីយដ្ឋានប្រណីតចិន ឈ្នះពានរង្វាន់លំដាប់ពិភពលោក របស់ណាហ្គាវើលដ៍ Fortune Palace និង Hall of Golden Chimes មានបម្រើនូវម្ហូប «អ៊ីសាង» ពិសេសដែលពេញនិយម ប្រចាំតំបន់អាស៊ីភាគអាគ្នេយ៍ និងត្រូវបានគេជឿថា នឹងផ្តល់នូវលាភសំណាងដល់អ្នកពិសាពេញមួយឆ្នាំ។ អ្នកអាចជ្រើសរើសគ្រឿងផ្សំបន្ថែមជាច្រើន ដូចជាត្រីសាលម៉ុនណ័រវ៉េ លៀសមហាសមុទ្រប៉ាស៊ីហ្វិក ប៉ាវហ៊ឺអាហ្វ្រិកខាងត្បូង ឬបង្កងអូស្ត្រាលី ជាលក្ខណៈចានតូច ឬចានធំ និងអាចពិសានៅក្នុងភោជនីយដ្ឋាន ឬខ្ចប់យកទៅគេហដ្ឋានក៏បាន។

ភោជនីយដ្ឋានប្រណីតចិនទាំងពីរ ក៏មានផ្តល់ជូននូវម្ហូបបុណ្យចូលឆ្នាំចិន ពិសេសផ្សេងទៀតផងដែរ តម្លៃចាប់ពី២៣៨ដុល្លារ សម្រាប់៤នាក់ ឬ ៤៨៨ដុល្លារ សម្រាប់១០នាក់ ដូចជាស៊ុបក្រពះត្រី ជាមួយខ្យងសមុទ្រ និងសាច់មាន់ ប៉ាវហ៊ឺខជាមួយមាន់ស្រែ ទាប៉េកាំង បង្គាឆាជាមួយផ្សំ មើមរុក្ខជាតិជាមួយទឹកជ្រលក់កំពឹសខាប់ -ល-។
អ្នកអាចភ្លក្សម្ហូបមហាសម្បត្តិចិន Poon Choi ដែលមានគ្រឿងសមុទ្រជាច្រើនមុខ សាច់ និងបន្លែសុខភាព នៅភោជនីយដ្ឋានចិន Hall of Golden Chimes មីអាយុវែងជាមួយសាច់មាន់ នៅភោជនីយដ្ឋាន Golden Bowl ជើងជ្រូកខ ជាមួយអយស្ទ័រក្រៀមនៅភោជនីយដ្ឋាន Chopstick និងបង្គាឆាជាមួយឈីសប៉ាម៉េហ្សង់នៅភោជនីយដ្ឋានចិន Fortune Palace។ លើសពីនេះ អ្នកអាចពិសាអាហារប៊ុហ្វេអន្តរជាតិពេលល្ងាច នៅភោជនីយដ្ឋាន 2Pangea រៀងរាល់ថ្ងៃ ចាប់ពីម៉ោង៥៖៣០ល្ងាច ដែលអ្នកញ៉ាំទី២ ចំណាយតែ៨ដុល្លារប៉ុណ្ណោះ។

ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ អ្នកអាចទិញនំបុណ្យចូលឆ្នាំចិន សម្រាប់ក្រុមគ្រួសារ ដៃគូពាណិជ្ជកម្ម និងមិត្តភ័ក្តិរបស់អ្នក ដែលមានដូចជានំស្រួយរសជាតិសណ្តែកដី ឬរសជាតិដូងបែបចិន នៅសាលទទួលភ្ញៀវ Lobby Lounge ឬភោជនីយដ្ឋានក្រោមដី Food Pavilion ឬអ្នកអាចទិញនំម្សៅអង្ករដំណើបចិន នៅក្នុងប្រអប់ដ៏ស្អាត ដែលមានរសជាតិស្ករត្នោត ទឹកឃ្មុំ ស្លឹកតើយ និងឆៃថាវស ដែលតំណាងឲ្យភាពចម្រុងចម្រើនជាមួយតម្លៃ ២២ ដុល្លារប៉ុណ្ណោះ

អ្នកនឹងទទួលបានតុក្កតារូបកូនជ្រូកដ៏ស្រស់ស្អាតឥតគិតថ្លៃមួយផងដែរ នៅពេលអ្នកចំណាយយ៉ាងហោចណាស់ ៦៨ដុល្លារ នៅក្នុងវិក្កយបត្រមួយ នៅភោជនីយដ្ឋានណាមួយ នៅណាហ្គាវើលដ៍ ទិញកញ្ចប់ធ្វើដំណើរកម្សាន្ត ដែលមានតម្លៃ៥០ដុល្លារ កក់កញ្ចប់សេវាកម្មស្ប៉ាតម្លៃចាប់ពី៩៨ដុល្លារ ឬទិញកញ្ចប់ស្នាក់នៅ Gold ឬ Silver ។

ក្នុងឱកាសបុណ្យចូលឆ្នាំចិនក្នុងឆ្នាំនេះ អ្នកអាចមកទស្សនាការសម្តែងសិល្បៈពិសេសដោយសេរីចាប់ពីម៉ោង១០យប់ រៀងរាល់ថ្ងៃនៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍។ នៅពេលមកដល់ណាហ្គាវើលដ៍ អ្នកនឹងត្រូវបានស្វាគមន៍ ដោយទេវតាទ្រព្យចិន និងម៉ាស់ស្កត់ជាច្រើន ខណៈពួកគាត់ដើរជូនពរដល់ភ្ញៀវ នៅក្នុងអាគាររៀងរាល់ថ្ងៃចាប់ពីម៉ោង៦ល្ងាច។

សូមកុំភ្លេចថតរូបស្អាតៗ នៅក្នុងណាហ្គាវើលដ៍ ដែលតុបតែងដ៏ស្អាតប្លែកភ្នែក ជាមួយគោមចិនពណ៌ក្រហម និងរូបកូនជ្រូកពណ៌មាសដ៏ស្រស់ស្អាត។ សូមអញ្ជើញមកណាហ្គាវើលដ៍នៅម៉ោង១១ព្រឹក នៅថ្ងៃទី៧ ខែកុម្ភៈ ដើម្បីទស្សនាការលោតម៉ុងសាយ នៅលើបង្គោលខ្ពស់ៗដ៏អស្ចារ្យ នៅច្រកចូលធំណាហ្គាវើលដ៍ និងទទួលនូវលាភសំណាងក្នុងឆ្នាំ២០១៩ និងឆ្នាំបន្តបន្ទាប់៕

ម្ហូបមហាសម្បត្តិនៅភោជនីយដ្ឋានចិនប្រណីត Hall of Golden Chimes នៅណាហ្គាវើលដ៍

ចាប់ម្ហូបអ៊ីសាងកាន់តែខ្ពស់ ដើម្បីទទួលលាភកាន់តែច្រើន

ការតុបតែងដ៏ប្រណីតដើម្បីស្វាគមន៍ឆ្នាំកុរនៅណាហ្គាវើលដ៍

ទស្សនាការលោតម៉ុងសាយដ៏អស្ចារ្យ នៅច្រកចូលធំណាហ្គាវើលដ៍ចាប់ពីម៉ោង ១១ព្រឹក ថ្ងៃទី៧ កុម្ភៈ