(ភ្នំពេញ)៖ ទឹកប្រាក់១០០លានរៀល ដំបូងគេរបស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ត្រូវបានធ្លាក់ទៅដល់ដៃយុវជនម្នាក់ ដែលមានឈ្មោះ គីម ស្រេង អាយុ១៩ឆ្នាំ បច្ចុប្បន្នមានមុខរបរ ជាអ្នកបើកឡានរោងចក្រ និងរស់នៅភូមិត្រពាំងលាប ឃុំជំពូព្រឹក្ស ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
នៅចំពោះមុខក្រុមការងារ ជាអ្នកតំណាងក្រុមហ៊ុន ចុះទៅប្រគល់ទឹកប្រាក់ចំនួន១០០លានរៀល ដល់លំនៅឋានផ្ទាល់ ដែលស្ថិតនៅទីតាំងភូមិសាស្ត្រខាងលើនេះ យុវជន គីម ស្រេង បានរៀបរាប់ប្រាប់ឲ្យដឹងថា សព្វថ្ងៃនេះ បើនិយាយពីកម្រិតជីវភាពគ្រួសារ គឺមានភាពលំបាកក្រតោកយ៉ាកខ្លាំងមែនទែន ព្រោះឪពុកក៏កំពុងធ្លាក់ខ្លួនឈឺ និងពិការជើងដោយសារធ្លាក់ពីលើដើមត្នោត ហើយខ្លួនគ្មានមុខរបរអ្វី ក្រៅស៊ីឈ្នួលបើកឡាន រោងចក្រតែប៉ុណ្ណោះ។
យុវជនរូបនេះ បានបន្តឲ្យដឹងទៀតថា ដោយឡែកសម្រាប់ការឈ្នះរង្វាន់ធំ ពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នាពេលនេះ ក៏ជារឿងចៃដន្យបំផុតផងដែរ ព្រោះតាំងពីដើមរៀងមក ខ្លួនមិនធ្លាប់គិតឡើយថា នឹងអាចមានសំណាងបានឈ្នះរង្វាន់ពីខារ៉ាបាវនោះទេ បើទោះជាធ្លាប់បានឃើញមានអ្នកត្រូវរង្វាន់ឡើងទទួលប្រាក់លាននៅលើស្ថានីយ៍ទូរទស្សន៍ជាញឹកញាប់ក៏ដោយ។
លោកថា ប៉ុន្តែស្រាប់តែកាលពីថ្ងៃទី២៣ ខែមករា នេះ បន្ទាប់ពីសម្រាក់ពីការងារ អស់កម្លាំង ខ្លួនក៏ទៅទិញ ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ចំនួនមួយកំប៉ុងទទួលទាន ស្រាប់តែពេលគាស់ក្រវិលកំប៉ុងភ្លាម ក៏ឃើញមានរង្វាន់១០០លានរៀលនៅនឹងក្រវិលកំប៉ុង។ ភ្លាមនោះ ក៏បានប្រាប់ទៅអ្នកលក់ ហើយទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតែម្ដង។
យុវជន គីម ស្រេង បានបញ្ជាក់ថា ក្រោយពីទទួលបានប្រាក់រង្វាន់ធំ ១០០លានរៀលនេះ នឹងយកមួយចំនួនទៅព្យាបាលជើងឪពុក និងសង់ផ្ទះឲ្យបានសមរម្យ ហើយទុកមួយចំនួនទៀត សម្រាប់បង្កើតអាជីវកម្មទ្រទ្រង់ជីវភាពគ្រួសារផងដែរ ទៅថ្ងៃអនាគត។
សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជន ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់ នូវចំនួនទឹកប្រាក់សុទ្ធរហូតដល់១០០លានរៀល ចំនួន៦០រង្វាន់, ម៉ូតូ HONDA Dream ចំនួន៦០រង្វាន់, ទូរស័ព្ទដៃ iPhone ចំនួន៦០ រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់១កប៉ុង រាប់លានកំប៉ុង ដោយគ្មានការកំណត់នោះទេ។
សូមចំណាំ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសំបកកំប៉ុង ដែលមានអក្សរខ្មែរ ជាសញ្ញាសម្គាល់តែប៉ុណ្ណោះ៕