(ភ្នំពេញ)៖ ដើម្បីស្វាគមន៍ការបើកទំព័រដើមឆ្នាំ ២០១៩ ក្រុមហ៊ុន អិន.ស៊ី.អិច ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិដំឡើង និង​ចែកចាយផ្តាច់មុខម៉ូតូម៉ាក HONDA ព្រមទាំងជាក្រុមហ៊ុនឈានមុខគេ ផ្នែកទោចក្រយានយន្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានដាក់លក់ម៉ូតូម៉ាក Honda WAVE100 ស៊េរីថ្មីជាផ្លូវការចាប់ពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩ ដើម្បីបំពេញសេចក្តីទន្ទឹមរង់ចាំ របស់អតិថិជនទូទាំងប្រទេស​។

កាន់តែពិសេសជាមួយម៉ូតូ Honda WAVE100 ស៊េរីថ្មី រូបរាងដ៏ប្រទាក់ភ្នែក រួមបញ្ចូលថាមពលប្រកបដោយភាពស្វាហាប់ នាំទៅកាន់ភាពជោគជ័យ! គុណតម្លៃ Lucky Stone បានរចនាទៅលើ Honda WAVE100 ថ្មី ផ្តល់ថាមពលដ៏មុតស្រួច និង​ស័ក្កិសមបំផុត។
លើសពីនេះ Honda WAVE100 ថ្មី មានលក្ខណៈពិសេសៗជាច្រើនទៀតដូចជា៖

STYLISH NEW STICKER STRIPES
រឹតតែលង់ចិត្តជាមួយតែមថ្មី រចនាយ៉ាងផ្ចិតផ្ចង់ ធ្វើឱ្យម៉ូតូ Honda WAVE100 បញ្ចេញសោភ័ណភាព ទាក់ទាញគ្រប់ក្រសែភ្នែក និង ពោរពេញដោយអត្ថន័យ។

HALOGEN HEAD LIGHT
ចង្កៀងមុខ ដោយបំពាក់ដោយអំពូល HALOGEN ផ្តល់នូវភាពភ្លឺច្បាស់ល្អគ្រប់ស្ថានភាពនៃការបើកបរ។

NEWLY-DESIGNED SPEEDOMETER
មិនត្រឹមតែផ្តោតលើការរចនាម៉ូដយ៉ាងសម្រិតសម្រាំងផ្ដល់ទាំងភាពស្រស់ស្អាត កុងទ័រថ្មីរបស់ម៉ូតូ Honda WAVE100 ថែមទាំងផ្តល់នូវភាពភ្លឺច្បាស់ ងាយស្រួលមើលគ្រប់ស្ថានភាពសម្រាប់ ពេលធ្វើដំណើរ។

100cc ENGINE
ក្រៅពីការរចនាម៉ូដពោរពេញ ដោយភាពទាក់ទាញទាន់សម័យ ម៉ូតូ Honda WAVE100 បានបំពាក់ដោយម៉ាស៊ីនកម្លាំង 100cc ធានាក្នុងការផ្ដល់អនុភាពពេញលេញ ជូនលោកអ្នកឆ្ពោះទៅកាន់គោលដៅ ប្រកបដោយភាពជោគជ័យ។

SHOCK ABSORBERS
ដើម្បីសម្រួលដល់ការធ្វើដំណើរប្រកបដោយភាពជឿជាក់គ្រប់ស្ថានភាពផ្លូវ ម៉ូតូ Honda WAVE100 បានធ្វើការរចនាបន្ថែមមកព្រមជាមួយបូមថ្មី ធ្វើឱ្យលោកអ្នកកាន់តែមានទំនុកចិត្តក្នុងការបើកបរ។
ជម្រើសពណ៌
ដើម្បីបំពេញតម្រូវការរបស់អតិជន ម៉ូតូ Honda WAVE100 ថ្មី បានមកព្រមជាមួយពណ៌ដ៏ទាន់សម័យ និង ពេញនិយមចំនូន ៣ ពណ៌សម្រាប់ជ្រើសរើស:
- ពណ៌ខ្មៅ (BLACK SODALITE) ពោរពេញដោយអនុភាព និង ភាពអង់អាចឆ្ពោះទៅកាន់ភាពជោគជ័យ។
- ពណ៌ក្រហម (RED JASPER) ទាក់ភ្នែកបង្ហាញពីភាពជឿជាក់ ជម្នះរាល់គ្រប់ឧបសគ្គ។
- ពណ៌ ATLANTIC JADE ដែលបង្ហាញនូវកិត្យានុភាព និងពោរពេញទៅដោយគុណតម្លៃ។

សូមបញ្ជាក់ថា អតិថិជនទាំងអស់អាចរកទិញ បាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ ទូទាំងប្រទេស ចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ ២០១៩ នេះតទៅ។
លេខទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 ឬ ចូលទៅកាន់គេហទំព័រ www.ncxhonda.com.kh៕