(កូរ៉េ)៖ ក្នុងគោលបំណងលើកកម្ពស់សុខមាលភាព ឆ្លើយតបនឹងសំណូមពរ ក៏ដូចជា ការការពារទប់ស្កាត់នូវហានិភ័យផ្សេងៗ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតដ៏មានតម្លៃរបស់ប្រជាពលរដ្ឋខ្មែរ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចេញសេចក្តីជូនដំណឹង ពីការពិនិត្យសុខភាពទូទៅ ពិនិត្យមាត់ ធ្មេញ ច្រមុះ ត្រចៀក ភ្នែក បេះដូង និងថត X-Ray ជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ នៅមជ្ឈមណ្ឌលគាំពារសុខភាពនៃទីក្រុងហ្វាសង នៅថ្ងៃអាទិត្យ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ចាប់ពីម៉ោង១២៖០០ ដល់ម៉ោង ១៧៖០០រសៀល។
តាមសេចក្តីជូនដំណឹង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅសាធារណរដ្ឋកូរ៉េ ជាពិសេសតំបន់ ហ្វាសង និងផារ៉ាន បានជ្រាបថា នៅថ្ងៃអាទិត្យ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមកិច្ចសហការរវាង ស្ថានឯកអគ្គរាជទូតកម្ពុជា ជាមួយមូលនិធិគាំពារសុខភាពកូរ៉េ-អន្ដរជាតិ (KOFIH) បានរៀបចំកម្មវិធីពិនិត្យសុខភាពទូទៅ ពិនិត្យមាត់ ធ្មេញ ច្រមុះ ត្រចៀក ភ្នែក ពិនិត្យបេះដូង និងថត X-Ray ជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ នៅមជ្ឈមណ្ឌលគាំពារសុខភាពនៃទីក្រុងហ្វាសង ដែលមានអាសយដ្ឋាន 경기 화성시 향남읍 3.1만세로 1055 ចាប់ពីម៉ោង១២៖០០ ដល់ម៉ោង ១៧៖០០រសៀល»។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ អញ្ជើញទៅទទួលសេវា ពិនិត្យសុខភាពដោយឥតបង់ថ្លៃឱ្យបានច្រើនកុះករ និងសូមចូលរួមចែករំលែកបន្ដ៕
ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
- លោក ថន ដារ៉ា 010-7938-6768
- លោក ជា លីសែ 010-4447-7168