(ភ្នំពេញ)៖ លោកសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតី ប្រកាសចូលកាន់មុខតំណែងមន្រ្តីរាជការ និងបំពាក់ឋានន្តរស័ក្តិជូនមន្រ្តីនគរបាលជាតិ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ នាទីស្តីការក្រសួង។
មួយគ្នានោះ ក៏មានការអញ្ជើញចូលរួមពីអនុរដ្ឋលេខាធិការ, នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ, អគ្គលេខាធិការរង, ថ្នាក់ដឹកនាំនាយកដ្ឋានចំណុះអគ្គលេខាធិការដ្ឋាន និងមន្រ្តីនគរបាលជាតិ ព្រមទាំងមន្រ្តីរដ្ឋបាលស៉ីវិលប្រមាណ ២១០រូបផងដែរ។
សូមបញ្ជាក់ថា នាយនគរបាលជាតិចំនួន១០រូប ត្រូវបំពាក់ឋានន្តរស័ក្តិថ្នាក់ជាឧត្តមសេនីយ៍ឯក, នាយនគរបាលជាតិចំនួន០៥រូប ត្រូវបំពាក់ឋានន្តរស័ក្តិថ្នាក់ជាឧត្តមសេនីយ៍ទោ, និងនាយនគរបាលជាតិចំនួន០៤រូប ត្រូវបំពាក់ឋានន្តរស័ក្តិថ្នាក់ជាឧត្តមសេនីយ៍ត្រី។ ដោយឡែកនាយនគរបាលជាតិ និងមន្រ្តីរដ្ឋបាលស៊ីវិលចំនួន០៦ ត្រូវបានប្រកាសឲ្យចូលកាន់មុខតំណែងនាព្រឹកនេះ៕